ព័ត៌មានកីឡា

PSG មានវិធីតែមួយគត់ដែលអាចបិទ Messi ឱ្យជាប់បាន

ជំនួប UEFA Champions League រវាងក្រុម PSG និង FC Barcelona បានឈានចូលមកដល់នៅរាត្រីម៉ោង២:៤៥នាទីនេះហើយ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ការជួបគ្នានេះដែរ ក្រុម PSG បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ទទួលក្រុមខ្លាំងនៅអេស្ប៉ាញ បើទោះបីជាពួកគេមានប្រវត្តិមិនដែលឈ្នះក្រុម Barcelona នេះក៏ដោយ។ ទាក់ទិននឹងការប្រកួតនេះដែរ ខ្សែបម្រើ Lucas Moura សញ្ជាតិប្រេស៊ីលបាននិយាយដូច្នេះថា៖ “Barca ជាក្រុមខ្លាំងមួយ ពួកគេលេងល្អតាំងពីដើម។ បើវាពិតជាពិបាកក្នុងការប្រជែងយកបាល់ឬបិទកីឡាករ Messi ឱ្យជាប់។ យើងមានតែវិធីមួយប៉ុណ្ណោះដែលអាចបិទគេបាន គឺចង់ខ្សែប្រយុទ្ធរូបនេះតែម្ដងទៅ”។

PSG លេងក្នុងពានរង្វាន់ Champions League នេះ ភាគច្រើនតែងតែប៉ះជាមួយក្រុម Barcelona ជានិច្ច ហើយវាសនារបស់ពួកគេមិនបានឆ្លងទៅវគ្គបន្ដនោះទេ។ យ៉ាងណាមិញ ចាំមើលនៅរដូវកាលនេះវិញ ថាតើពួកគេអាចយកឈ្នះក្រុមអ្នកមានបុណ្យឬយ៉ាងណា?

មតិយោបល់