ព័ត៌មានជាតិ

រថយន្តកុងតាន័រ ជាប់ហ្រ្វាំង ជ្រុលទៅបុកHilux VIGO ពេញទំហឹង

កំពង់ស្ពឺ: នៅវេលាម៉ោង ៥និង៥០នាទី ថៃ្ងទី ១៥ ខែសីហា ឆ្នាំ ២០ ២១ ចន្លោះគី ឡូម៉ែត្រ លេខ ៥៧_៥៨ ចំ ណុច ភូមិពង្រធំ ឃុំកា ហែ ង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បង្កឡើងង រវាងរថយន្ដ កុងតាន័រ ម៉ាក FU SO ស្លាក លេខភ្នំពេញ 3E-6467 និងរឺម៉ក ព្រះសីហនុ 4 A-2046 និងរថយន្ដ ប្រភេទ ទេស ចរ ណ៍ Hilux VIGO ស្លាកលេខភ្នំពេញ 2K-3356 អាស័យដ្ឋាន រស់ នៅ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីលោក ឃុត សុផ ល អធិការនគរបាលស្រុកសំរោងទង រថយន្ត កុងតាន័រ មានបញ្ហាបច្ចេកទេសខូចប្រព័ន្ធសុវត្ថិភាព ( ជា ប់ហ្វ្រាំង.) បានរេចង្កូតបកក្បាលរថយន្ដ មកឆ្វេងដៃបុករថយន្ដ VIGO ដែលបេីកបរក្នុងទិស ដៅ បញ្រ្ចាស់គ្នា មូលហេតុ ចៃដន្យ តែស្ថិតក្នុងការទទួ លខុសត្រូវនៃច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវ គោក ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេី បណ្ដាលឲ្យ ខូចខាតរថយន្ដ ទាំងពីគ្រឿង និងរងរបួសម្ចាស់រថយន្ដ VIGO រួមអ្នកដំណេីរ ម្នាក់ ផងដែរ រីឯ អ្នកបេីក បរ រថយន្ត កុងទែនេី រត់គេចខ្លួន សមត្ថកិច្ច កំពុងបន្ដ នីតិវិធី ស្រាវជ្រាវ បន្ដ ។
បច្ចុប្បន្ន មធ្យោបាយ បង្កត្រូវបានស្ទួចយកមក រក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុក សំរោងទង ដើម្បីចាត់ការ កសាងសំណុំរឿង បញ្ជូន ទៅជំនាញបន្ដ៕

 

មតិយោបល់