មីយ៉ាន់ម៉ា: យោងតាមការចេញផ្សាយព័ត៌មានស៊ីនហួ ដែលបានស្រង់ប្រភពពីសភាមីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃអង្គារនេះថា សភាមីយ៉ាន់ម៉ាបានអនុម័ត បង្កើតក្រសួងការិយាល័យទីប្រឹក្សារដ្ឋថ្មី ឲ្យលោកស្រី អ៊ុងសាន ស៊ូជី ក្នុងការរៀបចំសម្រួលការងារឲ្យកាន់តែមានប្រសិទ្ធភាព។
ការបន្ថែមក្រសួងថ្មីនេះ ដែលស្នើឡើងដោយប្រធានាធិបតី លោក U Htin Kyaw មកដល់ពេលនេះក្រសួងបានកើនដល់ទៅ ២២ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
រដ្ឋាភិបាលថ្មីរបស់ប្រទេសភូមា ដែលដឹកនាំដោយប្រធានាធិបតីលោក U Htin Kyaw ដែលបានធ្វើកំណែទម្រង់ក្រសួងដែលមានតែ២១ គ្រប់គ្រងដោយរដ្ឋមន្រ្តីចំនួន ១៨រូប ដោយបានកាត់បន្ថយចំនួនពី៣៦ មកនៅត្រឹម៣២រូប ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រភូមា នៅក្នុងជួររដ្ឋាភិបាលមុនៗ។ ការទំណែទម្រង់រដ្ឋមន្ត្រីខាងលើនេះ ក៏រួមបញ្ចូលទាំងក្រសួងកិច្ចការជនជាតិដើមភាគតិចថ្មី ផងដែរ។
លោកស្រី អ៊ុងសាន ស៊ូជី ជារដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមរដ្ឋមន្រ្តីទាំងអស់ ដែលទទួលបានការប្រកាសទទួលមុខងារពីរក្នុងពេលតែមួយ ពោលគឺរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការិយាល័យប្រធានាធិបតី ហើយបន្ថែមលើសពីនោះ គឺលោកស្រីក៏ជាទីប្រឹក្សារដ្ឋភូមាផងដែរ។
សូមរំលឹកថា បើយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ របស់ភូមា គឺមានក្រសួងចំនួនបី ដែលបានគ្រប់គ្រងដោយយោធាក្នុងពេលតែមួយ គឺក្រសួងកិច្ចការបរទេស, ក្រសួងកិច្ចការព្រំដែន និងក្រួសងការពារជាតិ។ រដ្ឋាភិបាលថ្មីចូលកាន់តំណែង នៅថ្ងៃទី១ ខែមេសា បន្ទាប់ពីការប្រគល់ភារកិច្ចជាប្រមុខរដ្ឋ ពីរដ្ឋាភិបាលមុន គឺលោក Thein Sein ដែលលោកបានប្រកាសលាលាប់ពីតំណែងនៅថ្ងៃទី៣០ ខែមីនា៕
មតិយោបល់