ព័ត៌មានជាតិ

អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការដកហូត និងដុតកម្ទេចចោលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន១០មុខស្មើនឹង ៥៩៤,៣ គីឡូក្រាម!

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញ ម្ហូបអាហារនៅផ្សារ បន្ទាយយួន ស្ថិតនៅ ឃុំ ស្យា និងផ្សារភូមិពោធិ ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ព្រមទាំងបានណែនាំ និងផ្សព្វផ្សាយផ្ទាំងរូបភាព ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ។

ក្រោយពីបានត្រួតពិនិត្យ យើងបានធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់ សរុបចំនួន១០មុខ ស្មើនឹង ៥៩៤,៣ គីឡូក្រាម យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល៕

មតិយោបល់