ព័ត៌មានជាតិ

ខ្លាចខ្មោចហៅខាងប្រុសទៅដេកជាមួយ បែរជាប្រាប់ម្តាយថារំលោភទៅវិញ

ភ្នំពេញៈ យុវជនម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ឃាត់ខ្លួនបន្ទាប់ពីម្ដាយខាងស្រីមកប្ដឹងចោទថា បានចាប់រំលោភកូនស្រីរបស់គាត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ឈ.យ អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រក្រដាស ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ សុខ មុំ អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រក្រដាសជាមួយគ្នា ស្នាក់នៅបន្ទប់ជិតគ្នា មានស្រុកកំណើតភូមិត្រពាំងជ្រៃឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។

បើតាមសម្ដីម្តាយនារីរងគ្រោះឈ្មោះ សម្បត្តិ យាន អាយុ៤១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានឲ្យដឹងថា ដោយមានការលួងលោមពីប្អូនស្រីជនសង្ស័យ ដោយប្រាប់ថា មកនៅជាមួយគ្នាមក នៅសល់បន្ទប់មួយ ហើយនៅជិតកន្លែងធ្វើការផង ទើបនៅថ្ងែទី១កូនស្រីរបស់គាត់បានរើអីវ៉ានចេញពីផ្ទះជួលរបស់គាត់ មកនៅក្នុងបន្ទប់ខាងលើ ដោយគាត់មិនបានដឹងរហូតមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានមកលេងបន្ទប់កូន ក៏បានឃើញអ្នកទាំង២ បានដេកជាមួយគ្នា គាត់ជាម្តាយបានសួរនាំកូនស្រីរបស់គាត់មានបានធ្វើអ្វីដែលខុសពីប្រពៃណីអត់? តែកូនស្រីរបស់គាត់មិនបាននិយាយទេ គិតតែពីយំ រហូតគាត់បានយកកូនស្រីទៅផ្ទះហើយ បានសួរចុះសួរឡើងកូនស្រីបានរៀនរាប់ប្រាប់ថានៅ យប់ថ្ងៃទី៥ ខែឆ្នាំដដែល ជនសង្ស័យបានផឹកស្រាស្រវឹង បានចូលក្នុងបន្ទប់របស់នាង នៅពេលដែលរូបនាងកំពុងតែងូតទឹក ក្នុងបន្ទប់ ស្រាប់តែចេញមកវិញ ត្រូវជននោះចាប់ផ្តួលរួចខ្ទប់មាត់នាងមិនឲ្យស្រែក បើស្រែកនឹងសម្លាប់ចោល ទើបរូបនាងមិនហ៊ានស្រែកទេ ដោយនៅក្បែរបន្ទប់នោះ សុទ្ធតែបងប្អូន រហូតមួយយប់ទល់ភ្លឺបានសម្រេច២ដង លុះព្រឹកឡើងមិនបានប្រាប់អ្នកណាទេ។ ពេលដែរម្តាយឭដំណឹងភ្លាម បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោ ឲ្យជួយរកយុត្តិធម៌។

ពេលទទួលបានពាក្យបណ្តឹងខាងលើនេះ រួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យនៅបន្ទប់ផ្ទះជួលខាងលើ យកមកសាកសួរ នៅប៉ុស្តិ៍ដង្កោ។

ក្រោយពីសួរនាំរួច ជនសង្ស័យខាងលើបានឆ្លើយថា រូបគេបានស្រឡាញគ្នាអស់រយៈពេល៥ខែមកហើយ ហើយនៅយប់ថ្ងៃកើតហេតុរូបនាងបានហៅទៅដេកក្នុងបន្ទប់ជាមួយ ដោយថាខ្លាចខ្មោច ហើយពេលនោះរូបគេបានទៅដេកជាមួយតែរូបគេមិនបានធ្វើអ្វីទេ គ្រាន់តែបៀតបៀនកេរ្ត៍ខ្មាស់គ្នាទៅវិញទៅមក ហើយក៏ដេកលក់ទល់ភ្លឺ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុខាងលើ ក៏មានសមត្ថកិច្ចចុះទៅឃាត់ខ្លួនរូបគេដល់បន្ទប់ដោយមិនដឹងថាមានរឿងអ្វីនោះទេ នៅពេលមកដល់ប៉ុស្តិ៍ទើបដឹងថា រូបនាងបានមកប្តឹងសមត្ថកិច្ចថាចាប់រំលោភនាង។

ករណីខាងលើនេះ ជាករណីស្រីប្រកាន់ប្រុសប្រកែក ហើយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិកាដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមផ្លូវច្បាប់៕

https://youtu.be/-DEV8HqgpdQ

មតិយោបល់