ព័ត៌មានសុខភាព

ពិបាកបន្ទោរបង់មែនទេ? ធ្វើរបៀបនេះ នឹងស្រួលដោយមិនបាច់ប្រឹង

បច្ចុប្បន្ននេះ មិនថាក្នុងទីក្រុងនោះទេ សូម្បីតែប្រជាជននៅតាមទីជនបទនានាក៏មានបង្គន់ប្រើប្រាស់ស្ទើរគ្រប់ក្រុមគ្រួសារដែរ ព្រោះវាងាយស្រួលក្នុងការបទជើងធំ ហើយមានអនាម័យថែមទៀត។ ប៉ុន្តែមានសិក្សាជាច្រើនបង្ហាញថា ការបត់ជើងធំតាមធម្មជាតិ ពោលគឺប្រើបង្គន់អង្គុយចោងហោងបត់ជើងធំ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។

១.ជួយសម្រួលដំណើរការបញ្ចេញកាកសំណល់ឲ្យកាន់តែស្រួល ដោយមិនបាច់ប្រើកម្លាំងច្រើន។ មិនតែប៉ុណ្ណោះ ការអង្គុយចោងហោងបត់ជើងធំ អាចជួយការពារហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន និងជំងឺមហារីកពោះវៀនធំ។
២.ជួយសម្រួលសរសៃស្បូន និងប្លោកនោមរបស់ស្រ្តី ជាពិសេសចំពោះស្រ្តីមានផ្ទៃពោះ អាចនឹងសម្រាលកូនបានស្រួល ហើយការពារការរលូត។
៣.ការសិក្សាជាច្រើនបានអះអាងថា អង្គុយចោងហោងបត់ជើងធំ គឺជាវិធីល្អដើម្បីទប់ស្កាត់ជំងឺឬសដូងបាត។
៤.ការប្រឹងបន្ទោរបង់ អាចធ្វើឲ្យអ្នកប្រឈមនិងជំងឺជាច្រើនដូចជា រលាកអាងត្រគៀក និងជំងឺក្លនជាដើម។ ហេតុដូចនេះហើយ ការអង្គុយចោងហោងបត់ជើងធំ អាចបញ្ចៀសជំងឺបាន ដោយវាជួយឲ្យអ្នកបត់ជើងដោយមិនបាច់ប្រឹង៕

មតិយោបល់