ព័ត៌មានជាតិ

ឃាត់ខ្លួនចោរលួចកាបូបអាយុ១៣ឆ្នាំម្នាក់ ឯបក្ខពួករត់គេចខ្លួនបាត់អស់

ភ្នំពេញ: មុខសញ្ញាចោរលួចចំនួន៣នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំផង បានធ្វើសកម្មភាពលួចយកកបូប លុយរបស់ស្រ្តីដែលជាអាជីវករលក់ដូរ នៅក្នុងផ្សារកណ្តាល ភូមិក្បាលដំរីម្នាក់បានចំនួនប្រមាណ ជាង៣ពាន់ដុល្លារ ក្នុងខណ:ពេលដែលស្រ្តីរូបនោះ ទុកកាបូបលុយនិងគ្រឿងអលង្ការ នៅក្រោមគ្រែកន្លែងលក់ដូរ។

ក្រោយពេលលួចបានសម្រេច បាននាំគ្នាជិះម៉ូតូម៉ាកសង់កូរ៉េ គ្រឿងរត់គេចខ្លួន ប៉ុន្តែពេលនោះត្រូវបាន អ្នកជិតខាងឃើញទាន់ ប្រាប់ស្រ្តីរងគ្រោះហើយក៏ស្រែកឆោរឡោ ហើយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ដែលកំពុងល្បាតជួយដេញតាម ទាន់នៅម្តុំមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

បន្ទាប់មកក្រុមចោរបានផ្ដួលម៉ូតូចោល និងព្យាយាមរត់គេចខ្លួនហើយត្រូវកម្លាំងដេញចាប់បានក្មេងប្រុសម្នាក់ និងដកហូតបានកាបូបលុយមកវិញ ព្រមទាំងរឹបអូសបានម៉ូតូ ដែលជិះធ្វើសកម្មភាពនោះបាន១គ្រឿង ចំណែកបក្ខពួក២នាក់ទៀតបានគេចខ្លួនបាត់ស្រមោល។ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង ១ រសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងផ្សារកណ្តាលស្ថិតក្នុងភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសសង្ស័យជាចោរដែលត្រូវចាប់ខ្លួននោះ ឈ្មោះ ឆ្លាំង អាយុ១៣ឆ្នាំ ស្នាក់នៅម្ដុំវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិចោម ចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកបក្ខពួក២នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះនោះឡើយ ពួកគេជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1H-5475។ ដោយឡែក ស្រ្តីជាម្ចាស់កាបូបលុយ ឈ្មោះគង់ ធីតា អាយុ៣៥ឆ្នាំ ជាអជីវករលក់ដូរនៅក្នុងផ្សារកណ្តាលហើយនៅ ក្នុងកាបូបនោះ មានលុយដុល្លារ២១០០ដុល្លារនិង ប្រាក់រៀលជាច្រើន ព្រមទាំងគ្រឿងអលង្ការមួយចំនួន ទៀត សរុបជាង៣ពាន់ដុល្លារ។

ស្រ្តីរូបនោះបាននិយាយទាំងការយំស្រែកថា លុយទាំងអស់នោះគឺម៉ូយដែលជំពាក់ថ្លៃទិញទំនិញ ទើបសង មកឲ្យគាត់ថ្មីៗ ហើយគាត់មិនទាន់បានយកទៅទុកដាក់នៅឡើយ ដោយឡែកនៅមុនពេលកើតហេតុ គាត់បានទុកកាបូបលុយខាងលើ នៅក្រោមគ្រែក្នុងកន្លែងលក់ដូរ បន្ទាប់មកគាត់បានទៅបត់ជើងតូចមួយភ្លែត ប៉ុណ្ណោះ។លុះពេលចេញមកវិញស្រាប់តែ អ្នកជិតខាងប្រាប់ថាកាបូបលុយនោះ ត្រូវបានចោរលួវបាត់ហើយ ទើបគាត់ស្រែកឆោរឡោ ហើយកម្លាំងនគរបាលក៏បានជួយដេញតាម រហូតដល់ចំណុចមុខអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ទើបក្រុមវាផ្ដួលម៉ូតូចោល រត់គេចខ្លួនហើយ កម្លាំងបានចាប់ម្នាក់ឯ២នាក់ទៀតគេចខ្លួនបាត់។

ក្រោយមកនគរបាលប៉ុស្ដិ៍ចោមចៅ បានបញ្ជូនក្មេងប្រុស ដែលជាជនសង្ស័យ ទៅកាន់ប៉ុស្ដិ៍នគរបាលកាកាប ដើម្បីសាកសួរនិងកសាងសំណុំរឿង៕

//youtu.be/e71wGCuDoyc

មតិយោបល់