ព័ត៌មានជាតិ

ពស់វែកក្របីចឹក គ្លីនិកសែន​សុខសាន្ត បំពានច្បាប់ធ្វើឲ្យ​ជនរងគ្រោះស្លាប់​

បន្ទាយមានជ័យ៖ គ្លីនិក​មួយ​ឈ្មោះ សែន​សុខសាន្ត ដែល​មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ​ស្ថិ​ត​​​ក្នុ​ង​ភូ​មិ​គី​ឡូ​ម៉ែ​ត​លេ​ខ​៤​ ស​ង្កាត់​ផ្សា​​​រកណ្តាល ក្រុ​​ង​ប៉ោ​យ​ប៉ែ​​ត ​ត្រូ​​​វ​ក្រុ​ម​គ្រួសា​​រ​ជន​រ​ង​គ្រោះ​ម្នា​​ក់​ប្តឹ​ង​ថា​បា​ន​ព្យា​បា​ល​ខុ​ស​ប​ច្ចេ​ក​ទេ​ស​ ​ធ្វើ​​ឱ្យ​ម​នុ​ស្ស​ស្លា​ប់​។

ជនរងគ្រោះ​​​ ​ដែ​ល​​​បា​​នបា​ត់​ប​ង់​ជី​វិ​ត​​ ​ឈ្មោះ​ ​ម៉ា​ ​សុ​ធា​ ​អា​យុ​​​២​៤​​​ឆ្នាំ​ ​មា​ន​​​ទី​​លំ​នៅ​​​ភូ​មិ​​​កូ​ន​​​ដំ​រី​ ​ស​ង្កា​ត់​​​និ​មិ​ត្ត​ ​ក្រុ​ង​​ប៉ោ​យ​​​ប៉ែ​​​ត​ ​​មុខ​រ​ប​រ​​​ល​ក់​ដូ​រ​​​​នៅ​​​អាង​​​​អូ​រ​​ខៃ​​​ដ​​​ន​​ ​ក្នុ​ង​ភូ​មិ​​​កូ​ន​​​ដំ​រី​ ​​។​
ជ​ន​រ​ង​គ្រោះ​ ​ត្រូ​វ​ព​ស់​វែ​ក​ក្រ​បី​ចឹ​ក​ ​កា​ល​ពី​​​វេ​លា​​​ម៉ោ​ងជាង​២​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ត្រូវសាច់ញាតិដឹកទៅ កាន់​គ្លីនិក​ឯកខាងលើ ដើម្បីសង្គ្រោះបន្ទាន់ ។

ម្ចាស់គ្លីនិក​ ព្រោះតែស្រែកឃ្លាន ចង់បានលុយ ពីជនរងគ្រោះពេក មិនព្រមបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យរដ្ឋឡើយ ដោយធ្វើការព្យួរ សេរ៉ូមអស់ចំនួនពីរកំប្លោក ធ្វើឱ្យពឹសពស់ ជ្រាបដល់បេះដូង ក៏ស្លាប់នៅក្នុងគ្លីនិកនោះតែម្តងទៅ នៅវេលា ម៉ោងប្រហែល១០នាទីយប់ថ្ងៃទី១៧ ខែឆ្នូឆ្នាំ២០១៦។

ម្ចាស់គ្លីនិកដែលធ្វើឱ្យមនុស្សស្លាប់ មានឈ្មោះ ឈុំ ប៊ុនឆេ​ង ។តាមច្បាប់របស់ក្រសួង សុខាភិបាល ចំពោះជម្ងឺពស់ចឹក ក្រសួងសុខាភិបាល បានហាម មិនអនុញ្ញាតិ ឱ្យគ្លីនិក ឯកជន ណាមួយព្យាបាល ជាដាច់ខាត ប្រ​សិ​ន​ជា​មា​ន​ករ​ណី​ព​ស់​ចឹ​ក​​​​ត្រូ​​វ​ប​ញ្ជូ​ន​ ​អ្ន​ក​ជ​ម្ងឺ​ទៅ​ម​ន្ទី​រ​ដ្ឋ​ ​ដើ​ម្បី​ស​ង្គ្រោះប​ន្ទា​ន់​ ​។​ ​ប៉ុ​ន្តែ​លោ​ក​ឈុំ​ ប៊ុ​​ន​ឆេ​ង ​ព្រោះ​តែ​ច​ង់​បា​ន​លុ​យ​ពី​អ្ន​ក​ជ​ម្ងឺ​ខ្លាំ​ង​ពេ​ក​ហ៊ា​ន​ព្យា​បា​ល​ជ​ម្ងឺ​ព​ស់​ចឹ​ក​ទាំ​ង​ប្រ​ថុ​យ​ប្រ​ថា​ន​បំ​ពា​ន​ច្បា​ប់​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​ប​ណ្តា​ល​ឱ្យ​ម​នុ​ស្ស​ស្លា​ប់​ទាំ​ង​វ័​យ​ក្មេ​ង​ស្លា​ប់​ចោ​ល​ក្រុ​ម​គ្រួ​សា​រ​យ៉ា​ង​អ​ណោ​ច​អ​​ធ័​ម​៕

មតិយោបល់