គ្រូមតេយ្យជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានវាយដំទាត់ធាក់ទៅលើរាយកាយរបស់សិស្សដែលទើបនឹងចេះដើរ។
កាលពីល្ងាចថ្ងៃចន្ទកន្លងទៅនេះ អ្នកគ្រូបង្រៀនថ្នាក់មតេយ្យឈ្មោះ Ms Liu វ័យ ២៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីអ្នកគ្រូម្នាក់បានវាយដំទៅលើរាយកាយរបស់សិស្សដែលទើបនឹង ចេះដើរ។ សកម្មភាពវាយដំនេះត្រូវបានប្រទះតាមរយៈកាមេរ៉ាសមត្ថិភាព និងតាមរយៈព័ត៌មានពីអាណាព្យាបាលសិស្ស។
បុរសម្នាក់ឈ្មោះ Ma បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គាត់បានរកឃើញស្នាមជាំខ្មៅនៅលើជើងរបស់កូនគាត់ ខណៈពេលដែលគាត់ងូតទឹកឲ្យ ជាពិសេសកូនរបស់គាត់ឧស្សាហ៍យំនៅពេលយប់ ដូចជាខ្លាចអ្វីម្យ៉ាង ប៉ុន្តែគាត់មិនអាចសួរនាំពីស្នាមនោះបាន ព្រោះថាកូនគាត់មិនទាន់ចេះនិយាយ ក្រោយមកគាត់ក៏រាយការណ៍ទៅខាងសាលា។
តាមរយៈសកម្មភាពនេះ សូមអាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ទៅលើកូននៅពេលដែលយកទៅដាក់នៅតាមសាលាមតេយ្យ ប៉ុន្តែសូមបញ្ជាក់ថា វាមិនមែនសុទ្ធតែដូចនៅក្នុងរឿងនេះទាំងអស់នោះទេ៕
មតិយោបល់