ព័ត៌មានជាតិ

Windows 10 គឺអាចប្រើជាមួយស្មាតហ្វូនបាន

ក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញ Windows 10 ជា​ប្រព័ន្ធដំណើរការថ្មីរបស់​ Windows ដែលអាចប្រើប្រាស់​បាន​គ្រប់​ឧបករណ៍​ទាំងអស់របស់ Windows (All-in-One) មានន័យថា អាចប្រើបានទាំងនៅលើកុំព្យូទ័រយូរដៃ កុំព្យូទ័រលើតុ ស្មាតហ្វូន និង Tablet។

windows10-family

លោក Joe Belfiore ប្រធាន Windows Phone បាននិយាយថា សម្រាប់អ្នកដែលប្រើប្រាស់ Windows Phone អាចធ្វើការ Upgrade ទៅប្រើ Windows 10 បាន ប៉ុន្តែមិនមែនពេលនេះនោះទេគឺចាប់ពីកុម្ភ:ខាងមុខ។

លោកប្រធាន Windows Phone ក៏បានបន្ថែមទៀតថា អ្នកប្រើប្រាស់ Windows 7, Windows 8.1 និង Windows Phone 8.1 ទាំងអស់អាចធ្វើការ Updrade ទៅប្រើ Windows 10 ដោយគិតថ្លៃ ហើយអាចស្វែងយល់ពីរបៀបប្រើប្រាស់ និងលក្ខណ:ពិសេស​របស់​វា​ចាប់តាំងពីពេលនេះតទៅ៕

មតិយោបល់