ព័ត៌មានជាតិ

មាគ៌ាជោគជ័យ សម្រាប់សហគ្រិនវ័យក្មេង

ភ្នំពេញៈ នៅពេលដែលយើងក្រលេកមើលទិដ្ឋភាព ពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ យើងនឹងមើលឃើញថាមាន ប្រភេទអាជីវកម្មថ្មីៗ និងប្លែកៗជាច្រើន បាននឹងកំពុងកកើតរីក ដុះដាលដូចជាផ្សិតនៅគ្រប់រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ជាពិសេសគឺ រាជធានីភ្នំពេញ។

អាជីវកម្មទាំងនោះ ត្រូវបានរៀបចំឡើងក្នុងសណ្ឋានមួយទំនើបៗ ទាន់សម័យ និងប្រកបដោយភាពទាក់ទាញពីសំណាក់យើងទាំងអស់គ្នា ហើយអ្វីដែលរឹតតែគួរឲ្យចាប់អារម្មរណ៍ គឺភាគច្រើននៃអាជីវកម្មទាំងនោះ ត្រូវបានគ្រប់គ្រងដោយក្រុមសហគ្រិនវ័យក្មេងៗ ចូលរួមបណ្តាក់ទុនគ្នារកស៊ី ឯខ្លះទៀតក៏មានសណ្ឋានជា ឯកកម្មសិទ្ធ។

ប្រតិបត្តិការអាជីវកម្មទាំងនោះកើតឡើងពី គោលគំនិតចង់បានឯករាជ្យភាពក្នុងការរកប្រាក់ចំណូល ក៏ដូចជាវិសាលភាពនៃការទទួលប្រាក់ចំណេញផងដែរ។ សហគ្រិន ទាំងអស់សុទ្ធតែយល់ឃើញថាមានតែការធ្វើអាជីវកម្មដោយខ្លួនឯងនោះទេ ទើបធ្វើឲ្យពួកគេចៀសផុតពីនឹមនៃការត្រួតត្រារបស់អ្នកដទៃ ហើយអ្វីដែលរឹតតែគួរឲ្យត្រេកត្រអាលនោះគឺ ឱកាសក្លាយជាអ្នកមានក្នុងមួយពព្រិចភ្នែក។ ជាក់ស្តែងដូចជា Jack Ma, Bill Gate, Donald Trump, Mark Zuckerberg… -ល- ពួកគេទាំងនោះសុទ្ធតែក្លាយជាមហាសេដ្ឋីវ័យក្មេង តាមរយៈការធ្វើអាជីវកម្មដោយខ្លួនឯង។ ភាពជោគជ័យនៃអាជីវកម្ម ក៏ដូចជាការទទួលបាននូវប្រាក់ចំណេញសន្ធឹកសន្ធាប់ សុទ្ធតែជាក្តីស្រម៉ៃនៃសហគ្រិនគ្រប់ៗរូប។ ប៉ុន្តែវាជាការងាយស្រួលដែរឬទេ ក្នុងការធ្វើឲ្យអាជីវកម្មនីមួយៗទទួលបានភាពជោគជ័យ?

ជាការពិតណាស់ ការដែលសម្រេចឲ្យបាននូវគោលបំណងអាជីវកម្មនីមួយៗ វាមិនមែនជារឿងងាយស្រួលដូចអ្វីដែលយើងស្រម៉ៃទុកនោះទេ។ សហគ្រិនទាំងអស់ត្រូវទាមទារឲ្យមានការយល់ដឹងទូលំទូលាយ ដើម្បីបត់បែនឲ្យបានឆាប់រហ័សទៅនឹងស្ថានការណ៍ ដែលកើតឡើងឥតព្រៀងទុក ហើយជាពិសេស ពួកគេក៏ទាមទារឲ្យមានភាពវ័យឆ្លាតក្នុងការគ្រប់គ្រងប្រាក់ចំណូលចំណាយនៅក្នុងអាជីវកម្មទាំងមូលផងដែរ។ ចំណេះដឹងទៅលើផ្នែកហិរញ្ញវត្ថុ ទីផ្សារ ច្បាប់ការងារ ក៏ដូចជាកាតព្វកិច្ចទាក់ទងនឹងរដ្ឋាភិបាលនានា ជាចំណេះដឹងដ៏សំខាន់ដែលសហគ្រិនគ្រប់ៗរូបត្រូវតែយល់ដឹង ព្រោះថាយើងមិនអាចទៅជួលបុគ្គលិកឲ្យមកធ្វើការ ហើយគ្រប់គ្រងបុគ្គលិកដោយគ្មានចំណេះដឹងក្នុងខ្លួននោះទេ។ ទន្ទឹមនឹងនេះដែរ CamEd Business School គឺជាវិទ្យាស្ថានមួយដែលមានការបណ្ដុះបណ្ដាលនូវជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម បានការទទួលស្គាល់ដោយសមាគម គណនេយ្យករអន្តរជាតិធំជាងគេហៅកាត់ថា ACCA (ទទួលស្គាល់១៨៣ ប្រទេសជុំវិញពិភពលោក) រួមជាមួយការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាកម្ពុជាផងដែរ។ CamEd Business School បានដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសហគ្រិនវ័យក្មេង ក៏ដូចជា និយោជក និយោជិកនៅតាមបណ្តាក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីសិក្សាស្តង់ដារអន្តរជាតិរួមជាមួយនឹងសាស្ត្រាចារ្យមានគរុកោសល្យ និងបទពិសោធន៍ការងារក្នុងមុខវិជ្ជាដែលបានបង្រៀនយូរឆ្នាំ ទើបធ្វើឲ្យគ្រប់និស្សិតដែលបានមកទទួលការបណ្តុះបណ្តាលនៅ CamEd Business School សុទ្ធតែអាចសម្រេចនូវគោលបំណង និងក្តីស្រមៃរបស់ពួកគេរៀងៗខ្លួន។

ភាពជោគជ័យក្នុងការធ្វើអាជីវកម្មអាចកើតឡើងបាន ដរាបណាមានការខិតខំយ៉ាងសស្រាក់សស្រាំរបស់សហគ្រិនគ្រប់ៗរូប រួមជាមួយនឹងចំណេះដឹងគោលសំខាន់ៗដូចដែលបានលើកឡើងខាងលើ។ វាអាចកើតឡើងក្នុងរូបភាពសាមញ្ញមួយ ប៉ុន្តែភាពជោគជ័យរបស់វាមិនបានកើតឡើងដោយស្រួលដូចអ្វីដែលយើងស្រមៃនោះទេ ដូច្នេះហើយសូមចាប់ផ្តើមសន្សំនូវបទពិសោធន៍ ក៏ដូចជាពង្រឹងនូវចំណេះដឹងអាជីវកម្ម ឆ្ពោះទៅកាន់មុខរបរក្តីស្រមៃរបស់អ្នកនៅថ្ងៃនេះជាមួយនឹង CamEd Business School ដោយចូលគ្រាន់តែចូលទៅកាន់គេហទំព័រ៖ http://www.cam-ed.com ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងតាមរយៈ 023 986 522 ឬ 012 618 988 ៕

មតិយោបល់