ព័ត៌មានជាតិ

First News: ឡានដឹកដីមួយគ្រឿង បុកជាមួយម៉ូតូមួយគ្រឿង រងរបួសធ្ងន់មនុស្សម្នាក់

កំពង់ចាម: មុននេះបន្តិច មានសេចក្តីរាយការណ៍គួរឲ្យរន្ធត់ ឲ្យដឹងថាមានករណីឡានបែនដឹកដីមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល 2A-5569 ប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក Wave ស៊េរីចាស់ ពណ៌ខ្មៅលាយទឹកប៉ិច បណ្តាលឲ្យអ្នកបើកបរម៉ូតូ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ពាក់អាវពណ៌ខៀវ ស្លៀកខោខ្លី រងរបួសធ្ងន់ត្រង់ក្បាល ព្រោះមិនពាក់ពួកសុវត្ថិភាព។ រីឯឡានដឹកដីបើករត់បាត់ស្រមោល ក្នុងទិសដៅមកទីក្រុងភ្នំពេញ ក្រោយកើតហេតុភ្លាម។ ហេតុការណ៍កើតឡើងនៅក្នុងភូមិស្លែង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បច្ចុប្បន្នរថយន្តសង្គ្រោះ និងសមត្ថកិច្ចកំពុងចេញមកអន្តរាគមន៍។ ព័ត៌មានលម្អិត សារព័ត៌មាន Post News នឹងធ្វើការផ្សាយ​បន្តទៀត៕

មតិយោបល់