លោក Mark Clattenburg អាជ្ញាកណ្ដាលល្បីឈ្មោះម្នាក់នៅអង់គ្លេស នឹងចាកចេញពីក្របខណ្ឌ English Premier League ក្រោយពីទទួលបានសំណើរល្អមួយពីខាងអារ៉ាប៊ីសាអូឌីត។
Clattenburg ជាអាជ្ញាកណ្ដាលម្នាក់កំពុងតែមានប្រជាប្រិយភាពមែនទែននៅលីគអង់គ្លេស ក៏ដូចជាក្នុងតំបន់អឺរ៉ុបតែម្ដង។ យ៉ាងណាមិញ ក្រោយពីមានការចរចាគ្នាយ៉ាងយូរជាមួយលីគនៅប្រទេស អារ៉ាប៊ីសាអូឌីតមក រូបគេបានសម្រេចចិត្តចាកចេញពីអង់គ្លេសហើយ ដោយទៅប្រកបអាជីពជាមួយប្រទេសអ្នកមានថ្មីនេះតែម្ដង។

ការផ្លាស់ទៅនេះដែរ ត្រូវបានគេដឹងថាអាជ្ញាកណ្ដាលរូបនេះនឹងបានប្រាក់ពលកម្មខ្ពស់មែនទែន ពោលគឺខ្ពស់ជាងនៅអង់គ្លេសឆ្ងាយ។ ខណៈដែលហេតុផលផ្សេងទៀតដែលអាចជម្រុញចិត្តបុរសវ័យ៤១ឆ្នាំនេះបានទៀតនោះគឺការចង់បានបទពិសោធន៍ថ្មីជាមួយលីគនៅប្រទេសអាស៊ីនេះ៕
មតិយោបល់