Post News Media ព័ត៌មានជាតិ First News៖ រ...

First News៖ រថយន្តកាមរី បុកម៉ូតូគុបជ្រុង បណ្តាលឲ្យបុរសអាយុជាង៦០ឆ្នាំម្នាក់ស្លាប់ ម្តុំអូរដឹម

ភ្នំពេញ: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកាមរី ពណ៌សំបកឪឡឹក មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូម៉ាក គុបជ្រុង យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់អាយុ ជាង៦០ឆ្នាំម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបង្ក បានបើកគេចខ្លួនទាំងដែលធ្លាក់កាងផ្នែកខាងមុខតាំងពីក្នុងភូមិសាស្ត្រសង្កាត់សំរោងក្រោម រហូតចូលមកដល់ភូមិសាស្ត្រសង្កាត់ចោមចៅ ទើបឃាត់រថយន្តខាងលើបាន ប៉ុន្តែអ្នកបើកបររត់បាត់។

ហេតុការណ៍នេះកើតឡើងនៅម្តុំអូរដឹម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕