ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ រួមនិងថ្នាំញៀនជាង២០កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការចាប់ខ្លួន ដកហូតបានថ្នាំញៀន២៣កញ្ចប់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ។

តាមសម្តីរបស់លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ ប៉ែន ខុន អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះជួល ចំណុចឃាត់ខ្លួនខាងលើ និងជាមុខសញ្ញាចាស់។ ក្នុងនោះដែរ កម្លាំងធ្វើការដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ សាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់