អាមេរិក: លោកចៅហ្វាយក្រុងឡុងដ៍ថ្មី ព្រួយបារម្ភថា លោកនឹងមិនបានជាន់ទឹកដីអាមេរិក បន្ទាប់ពីបេក្ខភាពប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានប្រកាសថា បើសិនលោកជាប់ជាប្រធានាធិបតីអាមេរិក លោកនឹងស្នើឲ្យមានការហាមឃាត់ មិនជនជាតិម៉ូស្លីមចូលក្នុងទឹកដីអាមេរិក។
ដោយសារតែសេចក្ដីជំនឿរបស់លោក Sadiq Khan បានសម្តែក្តីបារម្ភថា លោកនឹងមិនអាចទៅទស្សនានៅសហរដ្ឋអាមេរិកប្រសិនបើលោក Trump ត្រូវបានគេបោះឆ្នោតជាប់ជាប្រធានាធិបតីអាមេរិកនោះ។ ដូច្នេះអភិបាលជាប់ឆ្នោតថ្មីរបស់ទីក្រុងឡុងដ៍ គួរតែមានករណីលើកលែង តបតាមការស្នើសុំរបស់លោក ដើម្បីធ្វើដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិក។
លោក Trump បានស្នើការហាមឃាត់លើជនមូស្លីមចូលទៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារនៅទីក្រុងប៉ារីស បានសម្លាប់មនុស្ស ១៣០នាក់កាលពីឆ្នាំមុន។ ពាណិជ្ជករគណបក្សសាធារណរដ្ឋរូបនេះបាននិយាយថា ប៉ុន្តែវានឹងមានករណីលើកលែងផងដែរ។
ការហាមឃាត់ជាបណ្តោះអាសន្ន ត្រូវបានគេរិះគន់យ៉ាងចាស់ដៃនៅក្នុងសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស ប៉ុន្តែលោក Trump បានធ្វើសេចក្តីស្នើមួយ ដើម្បីធានាសន្តិសុខរបស់សហរដ្ឋអាមេរិក។
លោក Sadiq Khan អន្តោប្រវេសន៍ប៉ាគីស្ថាន គឺបានក្លាយជាចៅហ្វាយក្រុងមូស្លីមដំបូងគេរបស់ទីក្រុងឡុងដ៍ បន្ទាប់ពីបានផ្តួលគូប្រជែងប្រជែងលោក Zac Goldsmith សម្រាប់គណបក្សការងារទទួលបរាជ័យ។ លោកមានទំនុកចិត្តថា វិធីសាស្រ្តរបស់លោក Donald Trump ក្នុងការនយោបាយបែបនេះ នឹងមិនមានជ័យជំនះនៅអាមេរិក៕
មតិយោបល់