ព័ត៌មានជាតិ

ការផលិត​ប្រេង​ឆៅ​ក្នុង​រដ្ឋ​តិច​សាស​កើនឡើង​ខ្ពស់​ក្នុង​ខែ​កញ្ញា​

​ការផលិត​ប្រេង​នៅក្នុង​រដ្ឋ​តិច​សា ដែល​ជា​ប្រភព​ផលិត​ប្រេង​ធំជាងគេ​របស់​សហរដ្ឋ​អាមេរិក បាន​កើនឡើង​ខ្ពស់​នៅក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៣​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​យោង​តាម​សារ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា នៅ​ក្នុង​មួយ​ថ្ងៃ​ការផលិត​ប្រេង​ចៅ​ក្នុង​រដ្ឋ​តិច​សា​សបាន​ចំនួន ២,៧​លាន​បារ៉ែល កាលពី​ខែ​កញ្ញា ស្មើនឹង ៣៥​ភាគរយ​នៃ​ផលិតផល​ប្រេង​ចៅ​សរុប​ដែល​ផលិត​បាន​ទូ​ទាំង​សហរដ្ឋអាមេរិក​កាលពី​ខែ​កញ្ញា ដែល​នេះ​ជា​ភាគរយ​មួយ​ខ្ពស់​មិន​ធ្លាប់​មាន​ចាប់តាំងពី​ខែ​មករា ឆ្នាំ ១៩៨១​មក​។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅក្នុង​រយៈពេល ២៥​ខែ​ជាប់ៗ​គ្នា ការផលិត​ប្រេង​នៅក្នុង​រដ្ឋ​តិច​សាស​បាន​កើនឡើង ២៥​ភាគរយ​។​​បើ​យោង​តាម​ការិយាល័យ​ព័ត៌មាន​ថាមពល​បានឲ្យដឹង​ថា​ការផលិ​ត​ប្រេង​ប្រចាំឆ្នាំ​នៅក្នុងរ​ដ្ឋ​តិច​សាស​អាច​នឹង​កើនឡើង​ដល់​៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​៕​
West_Texas_Pumpjack

មតិយោបល់