ព័ត៌មានជាតិ

First News៖ រថយន្តបែនដឹកដី វ៉ាជែងទៅបុករថយន្តតូរីសដឹកយាយៗ និងម៉ូតូ១គ្រឿងទៀតចំពីមុខពេញទំហឹង មនុស្សជាច្រើនគាបក្នុងរថយន្ត

កណ្តាល: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-2102 បើកវ៉ាប្រជែងទៅបុករថយន្តតូរីស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AL-5485 ដឹកលោកយាយជាង១០នាក់ ត្រឡប់មកពីបុណ្យនៅខេត្តព្រៃវែង បណ្តាលឲ្យខ្ទាតទៅបុកជាមួយម៉ូតូគ្រឿងទៀតម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-9424 បើកបរដោយបុរសម្នាក់ឈ្មោះ ស៊ីណា ស្នាក់នៅភូមិយួន ជិតទួលក្រសាំង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ ចំណែកតៃកុងអ្នកបើករថយន្តតូរីស គាបជាប់ក្នុងកាប៊ីនរថយន្តគួរឲ្យរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅស្ពានព្រែកហូរ ឡើង​ទៅស្ពានព្រែកសំរោង ផ្លូវ១១៥ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ខណ:នេះ មានលោកយាយជាច្រើននាក់ ក៏ដូចជាតៃកុងរថយន្តតូរីស កំពុងគាបជាប់នៅខាងក្នុងរថយន្តផងដែរ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់