ព័ត៌មានអន្តរជាតិ

អាមេរិក គាំទ្រយ៉ាងពេញទំហឹង ចំពោះអង្គការណាតូ

អាមេរិកៈ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រាប់ថ្នាក់ដឹកនាំអឺរ៉ុប នៅឯសន្និសីទស្ដីពីសន្តិសុខ ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ថា អាមេរិក នឹងគាំទ្រយ៉ាងពេញទំហឹង ចំពោះអង្គការណាតូ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងគោលនយោបាយការបរទេស ដ៏សំខាន់ជាលើកដំបូង សម្រាប់រដ្ឋបាលប្រធានាធិបតី ត្រាំ លោក Pence បាននិយាយថា « អាមេរិក នឹងឈរយ៉ាងរឹងមាំងជាមួយអឺរ៉ុប នាពេលបច្ចុប្បន្ននេះ និងថ្ងៃអនាគតផងដែរ»៕

ក្នុងនោះលោក ក៏បានប្រាប់ទៅកាន់មេដឹកនាំបណ្ដាលប្រទេសអឺរ៉ុប ដែលមិនបានបង់ប្រាក់គ្រប់គ្រាន់ ទៅលើវិស័យការពារសម្រាប់អង្គការមួយនេះ ឲ្យចូលរួមចែករំលែកផងដែរ៕

មតិយោបល់