ព័ត៌មានជាតិ

ផ្សារដែកមិនប្រយត្ន ប៉ីសឆក់ស្លាប់មនុស្ស ២នាក់

កំពត: ករណីលើកដែកដំបូល ប៉ះខ្សែភ្លើងឆក់សន្លប់បុរសពីរនាក់ កាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំំ២០១៧នេះ នៅក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុថា ជនរងគ្រោះ ទី១-ឈ្មោះស៊ឹម សាន អាយុ៣៥ឆ្នាំ ទី២-ឈ្មោះ អ៊ុយ សាយ អាអាយុ៣៣ឆ្នាំ មុខរបរជាងដែក ទីលំនៅស្រុកទឹកឈូ ខេត្តកំពត។

សាក្សីបន្តថា ជនរងគ្រោះលើកដែក ផ្សារដំបូល មិនប្រយ័ត្នប៉ះខ្សែភ្លើង បណ្តាលឲ្យដាច់រលាត់ ឆ្លងឆក់តែម្តង ភ្លាមៗអ្នកភូមិបាន នាំគ្នាយករូបគាត់កប់ខ្សាច់ តែននៅមិនដឹងខ្លួន ក៏បញ្ជូនបន្ត ទៅមន្ទីពេទ្យបង្អែកខេត្ត៕

មតិយោបល់