ព័ត៌មានកីឡា

ប្រធានក្រុម Tiger ថាស្មើជាមួយស៊ីម៉ាក់ ដោយសារមិនទាន់សមនិងទីលានសៀមរាប

ខ្សែបម្រើ Fukasawa Masahiro ទម្លាយថា កត្តាចម្បងដែលរាំងមិនឲ្យក្រុមយកឈ្នះស៊ីម៉ាក់បានក្នុងជំនួបបើកឆាកលីគ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភ: ដោយសារក្រុមមិនទាន់សមនិងទីលានថ្មីនៅសៀមរាប។

ភ្លាមៗក្រោយស្មើស៊ីម៉ាក់ ១-១ អតីតប្រធានក្រុមណាហ្គារូបនេះបានលើកឡើងថា ដោយសារទីលានក្តៅខ្លាំង ហើយជាប្រកួតទី១ ទើបកូនក្រុមមិនទាន់សមបាន ដែលពិបាកដាក់សម្ពាធដៃគូ។

« ថ្ងៃនេះយើងពិតជាចង់ឈ្នះមែនទែន ប៉ុន្តែវាជាប្រកួតមួយដ៏ល្អបើទោះបានត្រឹមស្មើ ព្រោះសមាជិកយើងមិនទាន់សមនិងទីលានថ្មីនេះ។» សម្តី Masa។

កត្តានេះ ក៏ត្រូវបានគ្រូបង្វឹក Tiger លើកឡើងស្រដៀងគ្នាថា ក្រុមនៅមានចំណុចខ្វះខាតខ្លះដែលត្រូវកែលម្អសម្រាប់ប្រកួតបន្ទាប់តទល់ក្រសួងការពារជាតិ។

ថ្ងៃជាមួយគ្នានេះ ក្រុមណាហ្គាវ៉ើល បានបំបាក់ក្រុមចំណូលថ្មី អគ្គិសនីកម្ពុជា ៤ – ១ នៅកីឡដ្ឋានស្វាយរៀង។

មតិយោបល់