ព័ត៌មានជាតិ

Update៖ នារីម្នាក់បើករថយន្ត បុកចូលផ្ទះលក់អីវ៉ាន់ចាប់ហួយខ្ទេច

ភ្នំពេញ: រថយន្តកាមរីបាឡែនមួយគ្រឿង បើកលឿនជ្រុលចង្តូច ទៅបុកចូលផ្ទះលក់អីវ៉ាន់ចាប់ហួយ បណ្តាលឲ្យខូចខាតសម្ភារ:យ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៨ និង១០នាទី យប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

យោងតាមសម្តីម្ចាស់ផ្ទះដែលត្រូវបាននារីខាងលើបើកឡានបុកបានប្រាប់ឲ្យដឹងថាមុនកើតហេតុគាត់កំពុងតែលក់ដូរដូចរាល់ថ្ងៃ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AG-8653 ដែលបើកដោយនារីម្នាក់ បានបើកបុកចូលមកផ្ទះរបស់គាត់ទាំងកម្រោលតែម្តង តែដោយសារគាត់ឃើញទាន់ ក៏រត់គេចចេញ គឺខូចត្រឹមតែសម្ភារ:លក់ដូរជាច្រើនតែប៉ុណ្ណោះ ។

ម្ចាស់ផ្ទះបានបន្តទៀតថា ដោយសារការបុកមានទំហំខូចខាតច្រើន តែម្ចាស់រថយន្តសងតិចតួច មិនត្រូវគ្នា ទើបគាត់ហៅសមត្ថកិច្ចមកវាស់វែង និងស្ទូចយករថយន្តបង្ករួមជាមួយអ្នកបើកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់