កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងធ្លាក់ផ្លូវទៅបុកពំនូកដី បណ្តាលឲ្យបាក់.កស្លាប់នៅនឹងកន្លែង កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវក្រាលគ្រួសក្រហម ភូមិត្រពំាងព្រះ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ឡាយ លន អាយុ៦០ឆ្នាំ រស់នៅភូមិក្រាំងស្វាយ ឃុំធម្មតាអរ ស្រុកសំរោងទង ជិះម៉ូតូម៉ាកហុងដា សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ1G-7089។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយនិងម៉ូតូប្រគល់ជូនសាច់ញាតិយកទៅរក្សាទុកផងដែរ៕


មតិយោបល់