ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ប៉ៃលិន: កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័នឹងករណីប្រើប្រាស់ និងជួញដួរគ្រឿងញៀនខុសច្បាប់។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការបង្ក្រាបនេះមានការដឹកនាំដោយលោក អនុសេនីយ៍ឯក កង សាមឿន ជាក់ស្តែងឃាំត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ឈួម ខួច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ទី២ឈ្មោះ វ៉ាត់ វ៉ន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី៣ឈ្មោះ ឡាយ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង់ ខេត្តបាត់ដំបង់ មុខរបរកម្មករ។

ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ធ្វើការដកហូតបាន ម្សៅក្រាម ពណ៌ស (ម៉ាទឹកកក) ចំនួន៥កញ្ចប់តូច, ទូរសព្ទ២គ្រឿង ,លុយចំនួន៤០បាត និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងរាជអាវុធហត្ថខេត្ត ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់