ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការប្រកាសប្រមូលរថយន្តម៉ូឌែល BMW i3 ស៊េរីឆ្នាំ ២០១៤-២០១៧ ចំនួន ១៩,០០០ គ្រឿង ដែលបានបំពាក់បន្ថែមជាមួយម៉ាស៊ីន Range Extender REx (ម៉ាស៊ីនសាកអាគុយ) មកវិញ ដោយសារបញ្ហាធុងសាំង។
អាជ្ញាធរសុវត្ថិភាពចរាចរផ្លូវថ្នល់ជាតិអាមេរិក NHTSA និយាយថា សេចក្តីប្រកាសនេះធ្វើឡើងក្រោយពីគេរកឃើញថា ខ្សែបំពុងទុយោធុងប្រេងរបស់រថយន្តទាំងនោះ អាចនឹងកកិតនឹងទ្រនុងបំពង់ការពារខ្សែអាគុយប៉ូលបូក ធ្វើឱ្យវាដាច់រលាត់ធ្លុះធ្លាយចេញចំហាយប្រេងសាំងបាន។ «បញ្ហាលេចធ្លាយកម្សួលប្រេងនេះ អាចនឹងប្រឈមការបង្កឱ្យមានអគ្គីភ័យឆាបឆេះកើតឡើងជាយថាហេតុបាន»។ NHTSA បន្ថែម។
ក្រុមហ៊ុន BMW នឹងគូសបញ្ជាក់ដល់ម្ចាស់រថយន្តបន្ថែមនៅថ្ងៃទី ៣ មេសា ដើម្បីឱ្យពួគគេយករថយន្តរបស់ខ្លួនមកឆែកមើលខ្សែបំពុងទុយធុងប្រេង ហើយនឹងធ្វើការផ្លាស់ប្តូរថ្មីជូនដោយឥតគិតថ្លៃ ប្រសិនបើរកឃើញថាមានបញ្ហាមែន៕
ប្រភពព័ត៌មានៈ bmwblog
មតិយោបល់