ព័ត៌មានជាតិ

Update៖ ចុះដកក្រអៅឈូក ប្រទះឃើញសពនារីម្នាក់សង្ស័យត្រូវឃាតក ច្របាច់កសម្លាប់រួចបោះចូលក្នុងទឹក

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈបុរសចំណាស់ម្នាក់ បានចុះទៅដកក្រអៅឈូក មិនទាន់បានគ្រប់ចំនួនផង ស្រាប់តែប្រទះឃើញសពនារីម្នាក់ អណ្តែតទឹក រត់ទាំងញ័រសាច់ទទ្រើត រត់ប្រាប់គេឯងឲ្យមកជួយមើល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងស្រះទឹក ក្នុងដីឡូតិ៍មួយកន្លែង ក្នុងភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលចុះទៅដកក្រអៅឈូកហើយប្រទះឃើញសពរត់ស្រែកឲ្យគេមកជួយមើលនោះមានឈ្មោះ អ៊ី ផល្លា អាយុ៥៤ឆ្នាំ ស្នាក់នៅក្នុងបុរីរុងរឿង សង្កាត់ចោមចៅ។ ចំណែកសពនារីរងគ្រោះឈ្មោះ ប៊ុត សុខលៀង ហៅមុំ អាយុ២៣ឆ្នាំ មិនដឹងថាស្នាក់នៅមិនពិតប្រាកដនៅឯណានោះទេ។

បើតាមការរៀបរាប់ពីបុរសខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដើរចុះទៅដកក្រអៅឈូកបានបន្តិច មិនទាន់គ្រប់ចំនួនផង កំពុងតែដើរដកមន្ថែមទៀតក៏ស្រាប់តែប្រទះឃើញដៃនារីរងគ្រោះនៅក្នុងទឹកស្រះ ឃើញដូច្នេះក៏ភ័យញ័រខ្លួនទទ្រើតរត់ឡើងគោក ស្រែកហៅឲ្យគេឯងមកជួយមើល។

បើតាមប្រភពព័ត៌មានពីនារីម្នាក់ឈ្មោះ អូន ចិន្តា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលពង្រ បានឲ្យដឹងថា គាត់ធ្លាប់ស្គាល់នារីរងគ្រោះពេលផឹកទឹកត្នោតជូ ហើយក៏ស្គាល់ឈ្មោះនារីរងគ្រោះខាងលើ តែមិនដឹងស្នាក់នៅឯណាទេ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់សង្ស័យមានអំពើឃាតកម្មកើតឡើងចំពោះនារីរងគ្រោះខាងលើ។

ប៉ុន្តែចំពោះករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្មដោយជនបង្កច្របាច់កនារីរងគ្រោះឲ្យស្លាប់។ ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចយកមកតម្កល់ទុកនៅក្នុងវត្តអង្គតាមិញ៕

https://youtu.be/HP2s5FXBwjo

មតិយោបល់