ព័ត៌មានជាតិ

ប្រទេសអ៊ុយក្រែននិយាយថា ប្រទេសរុស្ស៊ីនឹងមានកងទ័ពជាង ១២ម៉ឺននាក់ នៅតាមព្រំដែនរបស់ខ្លួននាពេលឆាប់ៗនេះ

Reuter) កាលពីថ្ងៃអង្គារិ៍ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា ប្រទេសរុស្ស៊ីនឹងមានកងទ័ពជាង ១២ម៉ឺននាក់នៅព្រំដែនអ៊ុយក្រែននាពេលឆាប់ៗនេះ ដោយអំពាវនាវឲ្យប្រទេសលោកខាងលិចការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដើម្បីរារាំងទីក្រុងម៉ូស្គូពីការ “បង្កើនកងទ័ពបន្ថែមទៀត”។

ទីក្រុងវ៉ាស៊ីនតោន និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មានការភ្ញាក់ផ្អើលចំពោះការប្រមូលផ្តុំកងទ័ពរុស្ស៊ីយ៉ាងច្រើននៅក្បែរប្រទេសអ៊ុយក្រែន និងតំបន់ Crimea ដែលទីក្រុងម៉ូស្គូបានបញ្ចូលជាទឹកដីរបស់ខ្លួនដោយយកពីប្រទេសអ៊ុយក្រែនកាលពីឆ្នាំឆ្នាំ២០១៤ ។

ក្រុមមន្ដ្រីលោកខាងលិចនិយាយថា ការប្រមូលផ្តុំកម្លាំងនៅពេលនេះគឺ ច្រើនជាងពេលដែលភ្ជាប់តំបន់ Crimea ទៀត។ ចំនួនតួលេខដែលបានផ្តល់ឲ្យដោយលោក Kuleba គឺខ្ពស់ជាងការប៉ាន់ស្មានកាលពីមុនរបស់អ៊ុយក្រែនដែលថាកងទ័ពរុស្ស៊ីមានចំនួន ៨០.០០០នាក់ ដែលកងទ័ពចំនួន ៥០,០០០នាក់ ត្រូវបានដាក់ពង្រាយជាថ្មី។

លោក Kuleba បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ិនធឹណេតថា “កងទ័ពរុស្ស៊ីបន្តមកក្បែរព្រំដែនរបស់យើងនៅទិសឥសាន្ត ភាគខាងកើត និងភាគខាងត្បូងប្រទេស។ ក្នុងរយៈពេលប្រហែលមួយសប្តាហ៍នេះ ពួកគេត្រូវបានគេរំពឹងថា នឹងមានកងកម្លាំងសរុបប្រហែលចំនួន ១២០.០០០នាក់” ៕

 

មតិយោបល់