ព័ត៌មានជាតិ

First News៖ ខណៈនេះមានរថយន្តកាមរីបាឡែនមួយគ្រឿង បើកទៅបុកបង្គោលភ្លើងពេញទំហឹង នៅក្នុងសង្កាត់ក្រាំងធ្នង់

ភ្នំពេញ: ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9694 បើកបោះពួយទៅបុកបង្គោលភ្លើង យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសស្រាល ចំណែកបង្គោលភ្លើងទ្រេតស្ទើរនឹងដួលទៅហើយ រីឯរថយន្តវិញរងការខូចខាតក្បាលខាងមុខ យ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទី ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត​ Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់