ព័ត៌មានកីឡា

Mourinho ​ថា Pogba ​តម្លៃ​៨៩​លាន​ផោន​នេះ គឺ​ថោក​ណាស់​ហើយ

លោក Jose Mourinho ​គ្រូ​បង្វឹក​ក្រុម Manchester United ​បាន​និយាយ​ថា​តម្លៃ​របស់​កីឡាករ Paul Pogba ​៨៩​លាន​ផោន​នេះ​គឺ​ថោក​ណាស់​ទៅ​ហើយ ​ចំពោះ​សមត្ថភាព​របស់​គេ​សម​តែ​ថ្លៃ​ជាង​នេះ​ទៅ​ទៀត។

Manchester United ​ទិញ Pogba ​ពី​ក្លឹប Juventus ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​លើ​លោក​នេះ ៨៩​លាន​ផោន។ យ៉ាងណាមិញ ​ពេល​ទិញ​មក​ហើយ ​លេង​បាន​ប៉ុន្មាន​ប្រកួត​ដំបូង មាន​មតិ​រិះគន់​ជា​ច្រើន​ចំពោះ​តម្លៃ​នេះ ព្រោះ​អី​ខ្សែ​បម្រើ​រូប​នេះ​លេង​ហាក់​ដូចជា​មិន​ទាន់​ល្អ​ដល់​កម្រិត​នោះ​ទេ។ ឆ្លើយ​តប​ទៅ​នឹង​រឿង​នេះ​ដែរ Mourinho ​បាន​បញ្ជាក់​ថា​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ក្រុម​បិសាច​ក្រហម ​ហើយ​តម្លៃ​​ខ្លួន​ដែល​ទិញ​មក​នេះ ​ជា​តម្លៃ​មួយ​ដែល​ថោក​ណាស់​ហើយ។

ក្រុម​ Man Utd ​រដូវ​កាល​នេះ​មិន​ទាន់​អាច​និយាយ​បាន​ថា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​ពួកគេ​នៅ​សល់​ពាន​លេង​ជា​ច្រើន​ដែល​សុទ្ធ​តែ​មាន​ឱកាស​លើក​វា​បាន។ ដោយ​ឡែក​នៅ​ពាន​លីគ​កំពូល​អង់គ្លេស​វិញ ​ឱកាស​យក Top4 ​របស់​គេ​ក៏​មាន​ច្រើន​ណាស់​ដែរ ​ព្រោះ​កំពុង​មាន​ពិន្ទុ​ប្រដេញ​គ្នា​៕

មតិយោបល់