ពោធិ៍សាត់ៈ ក្មេងប្រុសសប្បុរខ្មៅម្នាក់ មានអាយុជាង១០ឆ្នាំ ត្រូវបានអ្នកមើលថែសួនច្បារនៅមាត់ស្ទឹងពោធិ៍សាត់ របស់សម្ដេចឪ ប្រទះឃើញជាប់ភក់ មាត់ស្ទឹងពោធិ៍សាត់ រើ និងដើរមិនរួច ក្នុងសភាពខ្សោយកម្លាំង។
ករណីប្រទះឃើញនេះ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានអ្នកថែសួនទីនោះរាយការណ៍ជូនកំលាំងប៉ុស្តិ៍ផ្ទះព្រៃ ជួយសង្រ្គោះយកទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់។
បើតាមលោក ប៉ិច សុផាន់ នាយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះនៅមិនទាន់អាចនិយាយបាន ឡើយ ហើយបានដេក និងជាប់ភក់មាត់ស្ទឹងពោធិ៍សាត់ ដើរមិនរួច ក្បាលស្ពានថ្មចាស់ ស្ថានភាពសុខភាពខ្សាយ មានជំងឺ បញ្ជូនមកមន្ទីរពេទ្យខេត្ត ។
លោកសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សិល្បៈចែករំលែកពីទឹកចិត្តសប្បុរសធម៌របស់លោកប្រធានមន្ទីរពេទ្យខេត្ត រួមទាំងបុគ្គលិកពេទ្យដែលយកចិត្តទុកដាក់ព្យាបាលជំងឺក្មេងប្រុសនេះ៕
មតិយោបល់