បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ទៅបង់សំណាញ់នៅពេលទឹកសម្រក ប៉ុន្តែនៅមុខទឹកដែលហូរខ្លាំងទំនងជារអិលជើងធ្លាក់ចូលទឹកកួចលិចយកទៅបណ្តាលឲ្យលង់ស្លាប់ នៅចំណុចប្រឡាយមុខបួនដែលមានជម្រៅ០៦ម៉ែត្រ ស្ថិតនៅភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនករបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ធុន ចិត្រា ភេទប្រុស ហៅចិត អាយុ ៣២ឆ្នាំ មានទីលំនៅនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ បុរសរងគ្រោះ តែងតែទៅបង់សំណាញ់នៅកន្លែងកើតហេតុតែម្នាក់ឯងជាញឹកញាប់ ។ ជនរងគ្រោះបានទៅបង់ត្រីដូចសព្វមួយដងតែពេលកើតហេតុទំនងជារអិលជើងធ្លាក់ចូលក្នុងទឹកហូរកួចអ្នកនៅក្បែរជួយមិនទាន់បណ្តាលឲ្យស្លាប់ ។ លុះដល់ព្រលឹមទើបសមត្ថកិច្ច មន្ត្រីអាជ្ញាធរ រួមទាំងអ្នកភូមិទៅជួយចុះមុជរាវរកឃើញសពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យ ៕
មតិយោបល់