ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅវេលាម៉ោង០៧និង៣០នាទីល្ងាច អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយ5(GS5-F8) ដែលបណ្តាលឲ្យដាច់ចរន្តនៅ ទីតាំងមួយចំនួនស្ថិតនៅ (១)ភូមិក្រាំងអង្រ្កង និងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (២)ភូមិគោកឃ្លាង ភូមិរោងចក្រ ភូមិច្រះ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មូលហេតុ ដើម្បីក្រុមការងារធ្វើការដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលរថយន្តបើកបុកបណ្តាលឲ្យបាក់ចំនួន១ដើម។ អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៩យប់។ សូមអរគុណ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់