សៀមរាបៈ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួន ព្រះសង្ឃក្លែងក្លាយ និងបក្ខពួកម្នាក់ ទៅតុលាការនៅរសៀលថ្ងៃទី១០ឧសភា ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
សូមបញ្ជាក់ថា ឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយនេះ ធ្វើឡើងនារសៀលថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម បន្ទាប់ពីទទួលបណ្តឹងជនរងគ្រោះចុងក្រោយ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី ១. ឈ្មោះស៊ុម សុឃា ប្រុស អាយុ៤៣ឆ្នាំមានស្រុកកំណើត ភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង មានមុខរបរជាអ្នកដើរបិណ្ឌបាត។ ទី២.ឈ្មោះ ស៊ុម សូលី ប្រុសអាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិពន្លៃឃុំអង្គាសរ ស្រុកមេសាង ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូដឹកសង្ឃក្លែងក្លាយ។
នគរបាលបានបន្ដថា ជនរគ្រោះដែលត្រូវជនខាងលើបោកប្រាស់ទី១.ឈ្មោះ ភុត ភិន អាយុ៦០ឆ្នាំជាចៅអធិការវត្តមេជ្រៃ ដែលស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ស្រុកពួក។ ព្រះអង្គ ត្រូវបានជននេះ យកត្រាព្រះអង្គទៅប្រើប្រាស់។ ទី២.ឈ្មោះភឿក សាវុធ ប្រុសអាយុ៦០ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ត្រូវជនខាងលើបោកអស់៣៧០ដុល្លារ។ ទី៣.ឈ្មោះតូច សាគុណ ស្រីអាយុ៤៤ឆ្នាំ នៅភូមិបឹងដូនប៉ា ស្កាត់ស្លក្រាម អស់៣៨០ដុល្លារ។ ចំណែកទី៤នៅមិនទាន់មកដាក់ពាក្យបណ្តឹងនៅឡើយទេ។
នគរបាលលបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី១០ខែឧសភានេះ បន្ទាប់ពីសាកសួររួច សមត្ថកិច្ចយើង បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕
មតិយោបល់