ព័ត៌មានអន្តរជាតិ

លោកអូបាម៉ា នឹងទៅទស្សនកិច្ចវៀតណាមនៅចុងខែឧសភានេះ

អាមេរិក: មន្ត្រីការទូតជាន់ខ្ពស់អាមេរិក បានដាក់ចេញគោលការណ៍ត្រួតពនិត្យនៅក្នុងតំបន់ចំនួន៥កន្លែង ដែលធ្វើការតភ្ជាប់ជាមួយនឹងការដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា នឹងទៅកាន់ប្រទេសវៀតណាម នៅចុងខែ នាពេលខាងមុខនេះ។

ឧបការីរដ្ឋរបស់សហរដ្ឋអាមេរិក ប្រចាំនៅអាស៊ីខាងកើតនិងប៉ាស៊ីហ្វិគ លោក Daniel Russel បានថ្លែងសុន្ទរកថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ប្រទេសវៀតណាម ដែលត្រូវបានឱ្យដឹងថា ក្នុងគោលបំណងដើម្បីអាចផ្តល់ការយល់ដឹងមួយចំនួនរវាងវៀតណាមនិងអាមេរិក។

ការទូតអាមេរិករូបនេះ បាននិយាយថា គោលការណ៍រៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អូបាម៉ា នោះគឺនិយាយអំពីអតីតកាលបច្ចុប្បន្នកាល និងអនាគត។ យើងនឹងបន្តធ្វើការដើម្បីជម្នះបាននូវបញ្ហាដែលបានកើងឡើងនាពេលកន្លងមក ទាំងបញ្ហាលំបាករបស់យើង រួមទាំងបញ្ហាដែលនៅសេសសល់ក្នុងសម័យសង្គ្រាមផងដែរ។

លើសពីនេះទៅទៀត មន្ត្រីរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខគឺជាធាតុសំខាន់មួយទៀតរបស់សហរដ្ឋអាមេរិក កំពុងបន្តភាពជាដៃគូរវាងវៀតណាមទាំងពីរ នៅក្នុងលក្ខខណ្ឌនៃការរក្សាសន្តិភាពអន្តរជាតិ, ជំនួយមនុស្សធម៌ក្នុងតំបន់ និងការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងសន្តិសុខសមុទ្រ។

យើងកំពុងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ ជាពិសេសគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដូចដែលប្រទេសតំបន់មេគង្គកំពុងជួបប្រទះ។ ហើយយើងកំពុងធ្វើការជាមួយគ្នាលើបញ្ហាជាសកលផ្សេងទៀត ដូចជា សុខភាព និងជំងឺឆ្លង និងអំពើភេរវកម្មអន្ដរជាតិ ជាដើម។

មន្ត្រីអាមេរិកក៏នឹងពិភាក្សានិងធ្វើការរួមគ្នាដើម្បីគាំទ្រនិងពង្រីកសិទ្ធិមនុស្ស និងកំណែទម្រង់ផ្នែកច្បាប់នៅក្នុងប្រទេសវៀតណាម។ នេះគឺជាធាតុដែលមានសារៈសំខាន់នៃទំនាក់ទំនងរបស់យើង។ យើងមានការសន្ទនាយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលវៀតណាម លើបញ្ហាសិទ្ធិមនុស្ស តាមរយៈការចរចាសិទ្ធិមនុស្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងកិច្ចប្រជុំជារៀងរាល់ឆ្នាំផងដែរ៕

obama

មតិយោបល់