Post News Media ព័ត៌មានជាតិ ចាប់ខ្លួនបុរស...

ចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់របស់តុលាការ នៅខេត្តពោធិ៍សាត់!

ពោធិ៍សាត់: លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News កាលពីវេលាម៉ោង៨និង៥នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ កំលាំងប៉ុស្តិ៍​ក្រពើពីរ​ បានសហការ​ ជាមួយកម្លាំងប្រជាការពារ​ ឃាត់​ខ្លួន​បានជនសង្ស័យម្នាក់​ នៅចំណុចក្រសាំង​ភ្នៅ​ ភូមិសំឡាញ​ ឃុំក្រពើពីរ​ ។

ជនសង្ស័យ​ឈ្មោះ​ ម៉ៅ​ តាក់​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ ស្រុក​កំណើត​នៅភូមិ​បោះខ្នុរ​ ឃុំចែងមានជ័យ​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ ស្នាក់នៅចំណុចខាងលើ​ ពីបទឆក់បោក​ កាលពី​ថ្ងៃទី​ ១១ ខែឧសភា ឆ្នាំ២០១៨​ នៅភូមិអូរពងមាន់​ ឃុំតាគ្រៀម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ ដីការចាប់ខ្លួនលេខ​ ២៣៩៥​ ត.ព្រ​ ចុះថ្ងៃ​ទី​ ២៤ ខែឧសភា ឆ្នាំ២០១៨​ របស់ចៅក្រមស៊ើបសួរ​ ខេត្ត​បាត់ដំបង​ រ័ត្ន​ ស៊ីថា​ ។

បច្ចុប្បន្នជនជនសង្ស័យ​បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែង​ ៕