ព័ត៌មានជាតិ

ចាប់ឃាតករបានហើយ បន្ទាប់ពីអារកសម្លាប់មន្ត្រីមីក្រូហិរញ្ញវត្ថុ អម្រឹត

កំពត: មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវបាន ម្ចាស់ផ្ទះចាប់ក្រៀកក អូសចូលទៅក្នុងផ្ទះរួច អារ.កសម្លាប់យ៉ាងសាហាវ ហើយនៅពេលនេះជនល្មើសកំពុងឡើងលើដំបូងផ្ទះ ដោយស្ថិតក្រោមការឡោមព័ទ្ធរបស់សមត្ថកិច្ចជិត១០០នាក់ ហើយរហូតដល់ម៉ោង៣នឹង៣០នាទីរសៀល សមត្ថកិច្ចប្រើគ្រប់វិធីទើបចាប់ឃាតកបាន បន្ទាប់ពីបោកគ្រាប់បែកផ្សែង២គ្រាប់នឹងបាញ់គ្រាប់ផ្សែងបង្ហទឹកភ្នែក រួចមកនោះ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលតាំងពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិតាមោង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។
លោកស្នងការខេត្តកំពត លោក ម៉ៅ ចន្ទមធុរិទ្ធ បានប្រាប់ Post News ថា
ជនរងគ្រោះ ជាមន្ត្រីឥណទាននោះ មានឈ្មោះជីន បូរិន អាយុប្រហែល២៦ឆ្នាំ មានទីលំនៅ ភូមិត្នោតរលើង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនដៃដល់ មានឈ្មោះ ប្រុក វិត អាយុ៤៧ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចុះធ្វើការងារតាមផ្ទះប្រជាពលរដ្ឋដើម្បីឲ្យដាក់ប្រាក់សន្សំ លុះចូលផ្ទះខាងលើចំម្ចាស់ផ្ទះជាមនុស្សវិកលចរិតនោះ ក៏ចាប់ក្រៀកកជនរងគ្រោះចូលទៅក្នុងផ្ទះរួច អារ.កសម្លាប់យ៉ាងព្រៃផ្សៃ តែម្ដង។ បន្ទាប់មកឃាតកបានបិតទ្វារចាក់សោរពីក្នុងជាប់។

សេចក្ដីរាយការណ៍បន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជាច្រើននាក់បានចុះទៅព័ទ្ធជុំវិញផ្ទះកើតហេតុ ហើយរហូតមកដល់ម៉ោង២និង១១នាទីរសៀលថ្ងៃដដែលនេះ ជនល្មើសបានឡើងលើដំបូលផ្ទះ ដោយកាន់កាំបិត១ក្រវីចុះឡើងគំរាមសមត្ថកុច្ចទៀតផង ។ ចំណែកសមត្ថកិច្ចនៅតែបន្តឡោមព័ទ្ធជុំវិញទីនោះ ដោយមិនទាន់ចាប់ជនល្មើសបាននៅឡើយទេរហូតដក់ម៉ោង៣រសៀលនៅតែចាប់មិនទាន់បាននៅឡើយក្រោយពីសមត្ថកិច្ចបោកគ្រាប់បែកផ្សែង២គ្រាប់រួចមកនោះ ។

ពេលនេះសមត្ថកិច្ច បានចូលដល់ក្នុងផ្ទះនោះហើយ នឹងបានឃើញសពជនរងគ្រោះ មានស្នាមដាច់ក ដោយជនដៃដល់ អានិងកាំបិតស្លាប់ក្នុងថ្លុកឈាម។ គឹតរហូតមកដល់ម៉ោង៣នឹង៣០នាទី រសៀលថ្ងៃដដែលនេះឃាតកត្រូវសមត្ថចាប់ខ្លួនបានហើយ ដោយបាញ់គ្រាប់ផ្សែងបង្ហូរទឹកភ្នែក ហើយសមត្ថកិច្ចបាននាំខ្លួនឃាតក ដាក់ចូលក្នុងរថយន្តយកទៅកាន់ស្នងការខេត្ត។ ចំណែកសាកសព្តរូវសាច់ញាតិដឹងតាមរថយន្តពេទ្យយកទៅធ្វើបុណ្យរាមប្រពៃណី៕

photo_2016-05-10_16-28-43 photo_2016-05-10_16-28-42 (2) photo_2016-05-10_16-28-42

photo_2016-05-10_16-18-57 photo_2016-05-10_16-18-55 photo_2016-05-10_16-18-53

 

photo_2016-05-10_15-59-49 photo_2016-05-10_15-59-38 (2) photo_2016-05-10_15-59-38

M10-06-16-j7 M10-06-16-j8 M10-06-16-j9 M10-06-16-j M10-06-16-j1 M10-06-16-j2 M10-06-16-j4 M10-06-16-j5 M10-06-16-j6

មតិយោបល់