ភ្នំពេញៈ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ អំពីការងារស្រាវជ្រាវ និងអនុវត្តនីតិវិធីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសដែលកម្លាំងឃាត់ខ្លួនបាន ក្នុង១សប្តាហ៍នេះ មានចំនួន៥៧នាក់ ក្នុងនោះមានស្រី៩នាក់។
ក្នុងចំណោមអ្នកទាំង៥៧នាក់នេះ រួមមាន៦សញ្ជាតិ ដូចជាជនជាតិ វៀតណាម ចំនួន២៦នាក់ ក្នុងនោះមានស្រី៥នាក់ , ជនជាតិ ឥណ្ឌា ចំនួន ២នាក់ ក្នុងនោះមានស្រីម្នាក់, ជនជាតិ ចិនដីគោកចំនួន២៦នាក់ ក្នុងនោះមានស្រី២នាក់, ជនជាតិ បារាំង ចំនួនម្នាក់ ជាស្ត្រី ,ជនជាតិ ប៊ែលហ្សិកម្នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់។
ពួកគេទាំងនេះ ត្រូវឃាត់ខ្លួនពីបទ លួចឆ្លងដែនស្នាក់នៅ លើសទិដ្ឋាការ គ្មានលិខិតឆ្លងដែន និង មានសកម្មភាពប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការបណ្តេញចេញប្រចាំសប្តាហ៍សរុបចំនួន ៥២នាក់ ក្នុងនោះមានស្រី៥នាក់ (នៅសល់ពីសប្តាហ៍មុនៗចំនួន១០នាក់) រួមមាន៣សញ្ជាតិដូចជា ជនជាតិ វៀតណាម ចំនួន១៤នាក់ ក្នុងនោះមានស្រីម្នាក់, ជនជាតិ ឥណ្ឌា ចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ,ជនជាតិ បារាំងជាស្ត្រីម្នាក់, ជនជាតិចិនដីគោក ចំនួន២៧នាក់ ក្នុងនោះមានស្រី២នាក់,ជនជាតិអង់គ្លេសចំនួន២នាក់, ជនជាតិ កូរ៉េ ចំនួន៣នាក់ ,ជនជាតិ នីហ្សេរីយ៉ាម្នាក់ផងដែរ។
ទន្ទឹមនឹងនោះដែរ ស្ថិតិជនបរទេសដែលកំពុងស្នាក់នៅក្នុងកន្លែងត្រៀមបណ្តេញចេញ (មណ្ឌលភ្នំពេញ និងមណ្ឌលសៀមរាប) សរុបចំនួន១៦នាក់ រួមមាន១១សញ្ជាតិ៕






មតិយោបល់