ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយឡំខ្យល់បក់បោកខ្លាំង ធ្វើឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ ៥៥ខ្នង

កោះកុង: យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានករណីភ្លៀងធ្លាក់លាយឡំខ្យល់បក់បោកខ្លាំង ដែលធ្វើឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៥៥ខ្នង ខូចខាតស័ង្កសីចំនួន ៨១សន្លឹក និងហ្វីប្រូ ៦៣៨សន្លឹក នៅក្នុងឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ចំណែកនៅក្នុងស្រុកមណ្ឌលសីម៉ា និងក្រុងខេមរភូមិន្ទ បណ្តាលឲ្យប៉ើងដំបូលរោងលក់ដូររបស់ប្រជាពលរដ្ឋ និងរំលំដើមឈើ មួយចំនួន នៅតាមដងផ្លូវ ៕

 

មតិយោបល់