កណ្តាល: នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្សយ័០៣នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក គឹម ម៉េង សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ពីបទ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» តាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងទទួលបន្ទុកផែនបទល្មើស នៃស្នងការនគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនសង្សយ័០៣នាក់ ដែលត្រូវបានលោកចៅក្រមចេញដីការឃុំខ្លួនបណ្តោះអាសន្ននោះ ទី១-ឈ្មោះ ណូ សុវណ្ណេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ នួន ម៉េងសោ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះ ភឿន ភារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ អ្នកទាំង ០៣នាក់ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
សូមរំលឹកថា នៅថ្ងៃទី ១៨ខែ កុម្ភៈ ឆ្នាំ ២០១៧វេលាម៉ោង១០ កម្លាំងអន្តរាគមន៍ ស្រុកស្អាងបានចេញល្បាត ក្នុងភូមិសាស្រ្ត ស្ពានអូរចា ភូមិតានូ ឃុំស្អាងភ្នំ បានប្រទះឃើញជនសង្ស័យ ចំនួន ០៣នាក់កំពុងជិះម៉ូតូតាមផ្លូវ ក៏មានការសង្ស័យរួចធ្វើការត្រួតពិនិត្យបានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក១កញ្ចប់ធំរួចធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាង។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ណូ សុវណ្ណេត បានសារភាពថា៖ ខ្លួនពិតជារ៉ៃលុយគ្នា បានទិញគ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន១កញ្ចប់ធំ ក្នុងតម្លៃ១០០,០០០រៀលពីបុរសម្នាក់ មិនស្គាល់ឈ្មោះ នៅម្តុំពេទ្យ លោកសង្ឃ ដើម្បីយកមកប្រើប្រាស់ ៕
មតិយោបល់