ព័ត៌មានជាតិ

សាហាវមែន! ជំងឺធ្វើទុក្ខ ទាញកាំបិតអារកខ្លួនឯងទល់តែដាច់

កណ្តាល: ករណីបុរសសរសៃប្រសាទម្នាក់ ធ្វើអត្តឃាតដោយអារ ក សម្លាប់ខ្លួន កាលពីវេលាម៉ោង១១
និង៣០នាទី យប់ថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០១៧ នៅចំណុច លើផ្ទះក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតមានឈ្មោះ ស៊ុន មូស្លីម អាយុ២៥ឆ្នាំ ជន
ជាតិឥស្លាម មុខរបរនៅផ្ទះ មានជំងឺសរសៃប្រសាទប្រចាំកាយ និងមានទីលំនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោងខាងលើបុរសនេះ នៅផ្ទះជាមួយឈ្មោះ ឡោះ រ៉ូម៉ាស់ អាយុ៦០ឆ្នាំ ជាម្តាយបង្កើត និងប្អូនស្រី រហូតដល់ពេលកើតហេតុ ជនរងគ្រោះមានអាការៈ ជំងឺសរសៃប្រាសាទធ្វើទុក្ខ ដូចថ្ងៃមុនៗដែរ ហើយបុរសនេះធ្លាប់ប្រើប្រាស់គ្រឿងញៀនផង។ នៅពេលកើតហេតុម្តាយឃើញ កូនយកកាំបិតចិតបន្លែ ចុងស្រួច កំពុងអង្គុយអារ កខ្លួនឯង រហូតអារដៃ និងបំពង់ក គាត់ក៏បានស្រែកហៅ អ្នកជិតខាងមកជួយ តែពេលនោះជនរងគ្រោះដាច់បំពង់ក ស្លាប់បាត់ទៅហើយ។

ក្រោយពីបានទទួលព័ត៌មាន កម្លាំងផ្នែកបច្ចេកទេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ មេភូមិ ម្តាយបុរសនេះ និងគ្រូពេទ្យបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ពុំមានស្លាកស្នាមដែលសង្ស័យថាជាករណីអ្វីផ្សេងទៀតឡើយ។ ដូច្នេះពិតជាស្លាប់ដោយការធ្វើអត្តឃាតអារក ខ្លួនឯងប្រាកដមែន មន្ត្រីជំនាញបានប្រគល់សពជូនទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់