ព័ត៌មានជាតិ

សពជនជាតិចិនម្នាក់ ច្រកក្នុងថង់ប្លាស្ទិកដោយមានខ្សែចងរឹតបោះចូលទឹកអូរ សង្ស័យករណីឃាតកម្ម

ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសាកសពជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញច្រកក្នុងថង់ប្លាស្ទិក ដោយមានខ្សែចងរឹត រួចទម្លាក់ចូលក្នុងទឹកអូរ សង្ស័យថាជាករណីឃាតកម្ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានការប្រទះឃើញសព រួចមក កម្លាំងអាវុធហត្ថស្រុកស្ទឹងហាវ បានសហការជាមួយកម្លាំងនគរបាល អធិការដ្ឋានស្រុកស្ទឹងហាវ រួមនិងនគរបាលជំនាញផ្នែកកោសល្យវិច័យ ចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែនៅមិនទាន់កំណត់អត្តសញ្ញណជនរងគ្រោះ ថាជានរណានៅឡើយទេ គ្រាន់តែដឹងថាជាជនជាតិចិន ហើយចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត៕

មតិយោបល់