ជាទូទៅ រាល់ពេលដែលប្រិយមិត្តចាប់ផ្តើមត្រូវការស្វែងរកឈ្មោះមិត្តនៅលើកម្មវិធីបណ្តាញសង្គម Facebook ប្រិយមិត្តតែងតែ សួរត្រឹមឈ្មោះហ្វេសប៊ុករបស់គេប៉ុណ្ណោះ។
ជាធម្មតាប្រសិនបើឈ្មោះរបស់មិត្តលោកអ្នកងាយស្រួលក្នុងការសរសេរ ឬមិនស្មុគស្មាញវាអាចជារឿងងាយស្រួលក្នុងការស្វែងរក តែក៏មិនទាន់ប្រាកដថាអាចរកឃើញ ១០០ ភាគរយឡើយ។
ឧទាហរណ៍៖ ឈ្មោះមិត្តរបស់លោកអ្នកសរសេរថា “Åm åh Mei” ឬ “Ôun Útåî” វាជារឿងធម្មតាទៅហើយ ដែលអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ប្រើប្រាស់ឈ្មោះមិនពិត ហើយស្មុគស្មាញក្នុងការសរសេរបែបនេះ។
បើទោះបីជា ប្រិយមិត្តបានវាយបញ្ចូលឈ្មោះរបស់ពួកគេបានយ៉ាងត្រឹមត្រូវហើយក៏ដោយ មានពេលខ្លះកម្មវិធី Facebook ក៏នៅមិនទាន់បង្ហាញចេញមកឲ្យយើងឃើញភ្លាមៗដែរ។
ឥឡូវនេះក្រុមការងារ Post Tech សូមណែនាំគន្លឹះម្យ៉ាង ដែលអាចស្វែងរកឈ្មោះមិត្តនៅលើ Facebook បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពក្នុងការស្វែងរកឃើញ ដោយប្រើប្រាស់ Username មកធ្វើការស្វែងរក ជំនួសពីការប្រើឈ្មោះបង្ហាញលើ Facebook វិញ។
ឧទាហរណ៍៖ Post Tech គឺជាឈ្មោះបង្ហាញលើកម្មវិធី Facebook រីឯ @posttechmedia គឺជា Username ដែលទុកប្រើប្រាស់សម្រាប់ការស្វែងរក។ ជាធម្មតា Username វាបង្ហាញនៅក្នុង About ឬ Settings នៃកម្មវិធី Facebook។
របៀបអនុវត្តន៍៖
១ – ត្រូវស្នើសុំឈ្មោះ (Username) ពីម្ចាស់គណនីដែលលោកអ្នកចង់ស្វែងរក ប្រសើជាងសុំឈ្មោះដែលបង្ហាញលើកម្មវិធីហ្វេសប៊ុក
២ – វាយបញ្ចូល Username របស់មិត្តដែលត្រូវស្វែងរកត្រង់ប្រអប់ Search (បញ្ជាក់៖ ត្រូវតែវាយពាក្យថា @ ផ្តើមពីមុខ Username) ភ្លាមនោះគណនីដែលយើងកំពុងស្វែងរកនឹងបង្ហាញចេញមកលើគេជាមិនខាន
សូមទស្សនាវីដេអូបង្ហាញខាងក្រោម ៖
មតិយោបល់