កំពង់ស្ពឺៈ ជនសង្ស័យជាមុខសញ្ញាគ្រឿងញៀនចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់ ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខអនុវិទ្យាល័យអង្គមេត្រី ផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៨-៩ ឃុំសែនដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ឡុង កែវ ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅភូមិអូរត្រែង ឃុំជង្រុក ស្រុកគងពិសី កំពង់ស្ពឺ និងជនសង្ស័យទី២ឈ្មោះ ញឹម ពុធ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិប៉ាងណា ឃុំជង្រុក ស្រុកគងពិសី ដោយធ្វើការដកហូតបានគ្រឿងញៀនចំនួន៧កញ្ចប់តូច, ម៉ូតូចំនួន១គ្រឿង និងទូរសព្ទ ១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕



មតិយោបល់