ព័ត៌មានជាតិ

ចេញ​ដី​ការលើក​ទី 2 ចាប់ខ្លួន​មេដឹកនាំ​ក្រុម​ប្រឆាំង​ក្នុង​បទ​ឧទ្ទាម​កម្ម​ឬ​បះបោរ​

​ទីក្រុង​បាងកក (02/12/13) ៖​តុលាការ​ផ្នែក​ឧក្រិដ្ឋកម្ម​របស់​ថៃ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​មួយ​ថ្មី​ទៀត​ក្នុង​ការ​តាម​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​ធ្វើបាតុកម្ម​លោក Suthep Thaugsuban ពី​បទ​ធ្វើ​ការបះបោរ​។​
Suthep Thaugsuban
​លោក Suthep ត្រូវបាន​គេ​ចោទប្រកាន់​យ៉ាង​ងាយ​ថា​ជា​អ្នក​ដើមហេតុ​ប្រមូល​ក្រុម​បាតុករ​រាប់ពាន់​នាក់​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហើយ​ក៏​ជា​អ្នក​ដែល​ដឹកនាំ​ក្រុម​បាតុករ​ក្នុងការ​លុកលុយ​និង​កាន់កាប់​ក្រ​សូង​និង​ទីកន្លែង​សំខាន់ៗ​របស់​រដ្ឋ​ផង​ដែរ​។​លោក​ថែមទាំង​ត្រូវបាន​ចោទប្រកាន់​ពី​ការប្រើប្រាស់​កម្លាំង​ខុស​ច្បាប់​ជាមួយ​នឹង​អាវុធ​ដើម្បី​ធ្វើការ​គម្រាមកំហែង​ដល់​អាយុជីវិត​ឆ្មាំ​ការពារ​ស្ថាប័នរដ្ឋ​។​

​ដី​ការ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ច័ន្ទ​ពី​បទ​ឧទ្ទាម​កម្ម​ដែល​បាន​សំដៅ​ដល់​ការប្រព្រឹត្ត​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ​ផង​និង​ក្នុងន័យ​ញុះញង់​ធ្វើឲ្យ​មាន​ការ​អស្ថេរភា​ព​សង្គម​ផង​។​គួរ​បញ្ចាក់​លោក Suthep ក៏​ធ្លាប់បាន​ទទួល​ដី​ការ​តាម​ចាប់​ខ្លួន​មួយ​មក​ហើយ​ដែរ​កាលពី​ពេល​ដែល​លោក​បាន​កាន់កាប់​ក្រសួង​ហិរញ្ញវត្ថុ​បាន​ភ្លាមៗ​ហើយ​ការជួប​ពិភាក្សា​គ្នា​ដល់​ទៅ 2 ដង​ជាមួយនឹង​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ក៏​មិន​បាន​ឃើញ​ដល់​មាន​ការចាប់ខ្លួន​អ្វី​នោះឡើយ​៕​

មតិយោបល់