ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញបានអញ្ជើញលោក អះម៉ាត់ យ៉ាយា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឲ្យចូលមកបំភ្លឺតាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ តាមម្ចាស់បណ្តឹងរបស់លោក អូស្មាន់ ហាសាន់ ពីបទបរិហាកេរ្ត៏ ជាសាធារណៈដែលប្តឹងកាលពីថ្ងៃទី២៨ មេសាកន្លងទៅ។
តាមព័ត៌មានកន្លងមកលោក អូស្មាន ហាសាន់ បាននិយាយថា លោក អះម៉ាត់ យ៉ាយា បានដើរនិយាយថាលោក អូស្មាន ហាសាន់ បានយកដីវិហារចាម ទៅដោះដូរអភិវឌ្ឍន៏ជាឃុនដូ យ៉ាងណាក៏ដោយបច្ចុប្បន្ននេះ សាលាក្រុងបាននឹងកំពុងពិភាក្សា លើគំរោងធ្វើច្រកផ្លូវកាត់វិហារចាម ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចូល ទៅតំបន់អភិវឌ្ឍន៏បឹងកក់។
លោកបាននិយាយថា អ្វីគាត់ផ្តល់សំភាស៏ មានការអំនះអំណាង ពិតប្រាកដពីមនុស្សដែលជាសមាជិកអីុម៉ាម ក្នុងវិហារដែល អូស្មាន ហាសាន់ ថាចង់ប្តូរតំបន់នោះទៅជាឃុនដូរ ហើយមូលហេតុមួយទៀតលោក អះម៉ាត់ យ៉ាយា បានបន្ថែមថាប្លង់គំរោងធ្វើផ្លូវកាត់វិហារនោះ ជាស្នាដៃដោយលោក អូស្មាន ហាសាន់ដែរ៕
មតិយោបល់