កណ្តាលៈ ខណ:នេះ ក្រុមចោរប្រដាប់ដោយអង្រែ ដែលធ្វើសកម្មភាពប្លន់នៅចំណុចផ្ទះមួយកន្លែង ដែលបណ្តាលឲ្យម្ចាស់ផ្ទះរងគ្រោះ២នាក់ រងរបួសធ្ងន់ នៅមុននេះប្រហែល១ម៉ោង ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ សហការជាមួយនិងកម្លាំងនគរបាល ចាប់ខ្លួនបានហើយ ដែលមានគ្នាចំនួន៣នាក់។
គួរបញ្ជាក់ផងដែរថា ករណីប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ទី២២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ K14 ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការសាកសួរ។
ព័ត៌មានលម្អិត Post News នឹងវិវត្តន៍ជូនបន្តទៀត៕











https://youtu.be/QXECrqmT5uI
មតិយោបល់