ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកគ្រឿងញៀនខុសច្បាប់

កណ្ដាល: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ២២ ខែកុម្ភ:នេះ មានករណីលួចម៉ូតូ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ។

ជនសង្ស័យឈ្មោះ សុទ្ធ សំបូរ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរលួច។ មានទីលំនៅ ភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

វត្ថុតាងចាប់យក រួមមានម៉ូតូចំនួន០៣គ្រឿង ទី១ ម៉ាក ហុងដាសេ CBF190 ពណ៍ស ក្រហម ខៀវខ្មៅ សេរីឆ្នាំ២០១១ គ្មានស្លាកលេខ ទី២ ម៉ាកស្មាក់វី សេរីឆ្នាំ ២០០៥ ពណ៍ខ្មៅ គ្មានស្លាកលេខ និងទី៣ ម៉ាក DIO ពណ៍ខ្មៅ គ្មានស្លាកលេខ ព្រមទាំងស្លាកលេខម៉ូតូចំនួន០៤ (ភ្នំពេញ1GA.7773, ភ្នំពេញ1L.7476, កំពង់ឆ្នាំង1B.4479 និង ជ.5799ភព1)​, ឧបករណ៍សម្រាប់កាច់កម៉ូតូចំនួន០៤, គ្រឿងញៀនចំនួន០២កញ្ចប់តូច, ទូរសព្ទ័ដៃម៉ាកអិនចុចពិលចំនួន១ គ្រឿង, ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីពលរដ្ឋថា មានមុខសញ្ញាកាច់កម៉ូតូ នៅភូមិលេខ៥ ភ្លាមនោះកម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយរលំ បានធ្វើរដ្ឋបាលក៍ប្រទះឃើញជនសង្សយ័ និងវត្ថុតាងខាងលើ រួចឃាត់ខ្លួនមកសាកសួរ នៅប៉ុស្តិនគរបាលរដ្ឋស្វាយរលំ ដោយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាធ្លាប់លួចកាច់កម៉ូតូ ជាមួយមិត្តភក្រ័នៅភ្នំពេញ ប៉ុន្តែអ្នកទាំងនោះ ត្រូវប៉ូលិសចាប់ដាក់គុអស់ហើយ ។ ចំណែកគ្រឿងញៀន និងឧបករណ៍វេចខ្ចប់ជារបស់ខ្លួន ធ្លាប់លក់ចែកចាយកន្លងមក ៕

មតិយោបល់