កណ្ដាលៈ រឿងរាវ កម្លាំងអាវុធហត្ថក្រុងតាខ្មៅ បានចាប់ឃាត់ខ្លួនជនសង្សយ័ជាជនដៃដល់ ចូលវាយប្លន់ម្ចាស់ផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ កាលពីថ្ងៃមិញ មិនមែនជាជនដៃដល់ទេ ។
ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់មុននេះថា ជនដៃដល់ចូលវាយប្លន់ម្ចាស់ផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ នោះឥឡូវនគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនបានហើយ ។
ហើយលោកស្នងការបានបន្ថែមទៀតថា ជនសង្សយ័បានឆ្លើយសារភាពហើយ។
ជនរងគ្រោះ០៣នាក់ ទី១ ឈ្មោះ ហួ លាងហេង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ និង២ ឈ្មោះ ហេង សុផាន់ណា ភេទស្រីអាយុ ២១ឆ្នាំ មុខរបរនិស្សិត និង៣ ឈ្មោះ ថេង ហ៊ៀក ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ។ អ្នកទាំង៣មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ។
ជនល្មើសឈ្មោះ ឯល អាហ្សូត ភេទ ប្រុស អាយុ ២១ ឆ្នាំ កើតថ្ងៃទី ១០ ខែ ០៣ ឆ្នាំ១៩៩៦ មានស្រុកកំណើត សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ។ ទីលំនៅបច្ចុប្បន្ន ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកមើលផ្ទះរបស់ខ្លួនដែរទុកចោល (យូរៗមកមើលម្តង) លុះមកដល់ផ្ទះកើតហេតុជនរងគ្រោះ បានចាក់សោរចូលក្នុងផ្ទះ បានរៀបចំហូបបាយនៅខាងក្រោមផ្ទះ ដោយមិនទាន់បានឡើងទៅលើផ្ទះទេ តែបានឃើញបាយដាំថ្មីៗ ក្នុងឆ្នាំងខ្សែភ្លើង និងមានពងទាមួយគ្រាប់ តែមិនចាប់អារម្មណ៍ទេ ។ លុះដល់វេលាកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ហេង សុផាន់ណា បានឡើងទៅលើផ្ទះដើម្បីយកខោអាវ ស្រាប់តែឃើញជនល្មើសស្ទុះចេញពីក្រោយទូរដាក់ខោរអាវ មកច្របាច់ករ និងយកអង្រែវាយទៅលើក្បាលជនរងគ្រោះ ពេលនោះ ជនរងគ្រោះក៍បានខំប្រឹងស្រែកឮដល់ជនរងគ្រោះឈ្មោះហួរ លាងហេង ត្រូវជាម្តាយធំ បានឡើងទៅមើល ហើយជនល្មើស បានស្ទុះយកអង្រែមកវាយចំក្បាលជាច្រើនអង្រែ ហើយរត់ចុះមកក្រោម បម្រុងចេញតាមទ្វារមុខ ក៍បានជួបនិងជនរងគ្រោះទី៣ ហើយបានដេញវាយ តែវាយមិនត្រូវ ដោយជនរងគ្រោះទី៣ បានបើកទ្វាររត់ចេញទៅក្រៅស្រែកហៅឲ្យគេជួយ ឃើញដូច្នេះជនល្មើស បានរត់ចូលទៅក្នុងវិញ ឡើងទៅជាន់លើ រួចចុះតាមបង្អួចរត់គេចខ្លួនបាត់តែម្តង។
វត្ថុតាងដកហូត រួមមានអង្រែបុកគ្រឿងធ្វើអំពីឈើប្រវែង៣៥សង់ទីម៉ែត្រចំនួន០១, ស្បែកជើងផ្ទាត់ពណ៌ខ្មៅ
លេខ១០កន្លះ០១គូ៕
https://youtu.be/DCHfoy43WQ4
មតិយោបល់