ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាប់ខ្លួនតំណាងប្រធានសហជីពកម្មករកម្ពុជា និងបក្ខពួក បបួលសន្តិសុខយាមរោងចក្រគាស់ទ្វាររោងចក្រ លួចសម្លៀកបំពាក់

ភ្នំពេញ: សមត្ថកិច្ច នគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនជនសង្ស័យចំនួន៦នាក់បន្តបន្ទាប់គ្នា ពីបទជាប់ពាក់ព័ន្ឋនាំគ្នាគាស់ទ្វាររោងចក្រកាត់ដេរលួចសម្លៀកបំពាក់ ដែល ប្រព្រឹត្តជាក់ស្តែង កាលពីវេលាម៉ោង១១និង៤០ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ដែលក្នុងចំណោមនោះ មេខ្លោងចោរគឺជាតំណាងសហជីពកម្មកររោងចក្រ។

ប៉ូលិស បាននិយាយក្រុមជនជាប់ចោទ ខាងលេីមានសមាសភាព ៣អង្គភាព ជាប្រធានសហជីព បុគ្គលិកសន្តិសុខក្រុមហ៊ុន និងកម្មកររោងចក្រ ដែលមានមាន ទី១ឈ្មោះវ៉ាន់ សីុប៉ូ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរប្រធាន សហជីពកម្មករកម្ពុជា (មេខ្លោងដឹកនាំលួច)។ ទី២ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលនៅភូមិព្រៃទា សង្កាត់ចោមចៅ។ ទី៣ឈ្មោះ ហន វណ្ណះ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ។ ទី៤ឈ្មោះ ឆេង វុទ្ធី ភេទប្រុស អាយុ២៣ឆ្ន្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនសន្តិសុខ PSA ។ ទី៥ឈ្មោះ ម៉េង ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនសន្តិសុខ PSA។ ទី៦ឈ្មោះ ផៃ ធារិទ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនសន្តិសុខ PSA។

នៅក្នុងការចាប់ខ្លួនជនជាប់ចោទទាំង៦នាក់នេះ ធ្វេីឡេីងតាមបណ្តឹងរបស់ លោក រិន សូនី ភេទប្រុស អាយុ៥០ឆ្នាំ តំណាងប្រធានក្រុមហ៊ុន សន្តិសុខ PSA ជាអ្នកប្តឹងចោទដេីម្បីដាក់បន្ទុកដល់ជនជាប់ចោទខាងលេី។

ពាក់ព័ន្ឋនៃការចាប់ខ្លួនជនជាប់ចោទខាងលេីនេះ ប៉ូលិសបានឲ្យដឹងថា កន្លងមក ខាងរោងចក្រ ធ្លាប់បានបាត់ខោអាវក្នុងរោងចក្រ ដេីម្បីតាមដានចាប់ចោរក៏បានដាក់ជនបណ្តាញសម្ងាត់ក្នុងជួរសន្តិសុខយាមរោងចក្រ ។ ក្រោយមកមានឈ្មោះ វ៉ាន់ សីុប៉ូ ជាប្រធានសហជីពបានមកទំនាក់ទំនងបុគ្គលិកសន្តិសុខយាមរោងចក្រ បបួលលួចសម្លៀកបំពាក់ រោងចក្រតាំងពីមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរមកម្លេះ តែគ្មានឪកាស។ ក្រោយមកលុះនៅវេលាម៉ោង២៣និង៤០នាទី ឈ្មោះ វ៉ាន់ សីុប៉ូ ក៏បានធ្វេីសកម្មភាព នាំបក្ខពួក២នាក់ ជាកម្មកររោងចក្រ បានមកបបួលធ្វេីកម្មភាពគាស់ទ្វារ រោងចក្រលួចសម្លៀកបំពាក់តាមការគ្រោងទុក។

តាមប្រភពដដែលពីប៉ូលិស បានបញ្ជាក់ថា នៅពេលនោះបុគ្គលិកសន្តិសុខក្រុមហ៊ុនសន្តិសុខ PSA ម្នាក់ឈ្មោះ ឆេង វុទ្ធី បានទូរស័ព្ទរាយការណ៍ប្តឹង ទៅមេរបស់ខ្លួន ហេីយបន្ទាប់មកក៏រាយការណ៍ប្តឹងប៉ូលិសមូលដ្ឋាន បញ្ជូនកម្លាំងមកឡោមព័ទ្ឋចាប់ខ្លួនបាន៥នាក់ ហេីយចុងក្រោយទេីបចាប់ខ្លួនបានមេខ្លោង ឈ្មោះ វ៉ាន់ សីុប៉ូ ជុំគ្នាទាំងហ្វូងតែម្តង។ ដោយប៉ូលិសបានរឹបអូសបានវត្ថុតាង បានមួយចំនួនមានដូចជា ដង្កាប់ ទួណឺវិស ឧបករឆ្កឹះសោរ កន្រ្តៃកាត់ដែក និងឧបករណ៍វាស់ភ្លេីង។

ក្រុមជនពាក់ព័ន្ឋទាំងអស់ត្រូវបាន នាំយកមកឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីសួរនាំទាំងជនបង្កប់ជាអ្នកប្តឹងក៏ត្រូវឃាត់ខ្លួនដែរ ដេីម្បីកសាងឯកសារបញ្ជូនទៅតុលាការ៕

photo_2016-04-27_19-55-14 photo_2016-04-27_19-55-16 photo_2016-04-27_19-55-18

មតិយោបល់