ភ្នំពេញៈ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀនបង្ក្រាប២៨ករណី ឃាត់មនុស្ស ៦៩នាក់ក្នុងនោះមានស្រី៨នាក់។
នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៨ករណី ឃាត់ ៤១នាក់ ក្នុងនោះស្រី៤នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ១០ករណី ឃាត់ ២៨នាក់ក្នុងនោះស្រី៤នាក់ រួមទាំងវត្ថុតាង មេតំហ្វេតាមីន(ice)=៦,៤៧ក្រាម និង៥៥កញ្ចប់តូច មេតំហ្វេតាមីន(wy)=២គ្រាប់កន្លះ។
លទ្ធផលដែលបង្ក្រាបហើយ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៦៩នាក់ និងវត្ថុតាង១ចំនួននេះ មានការចូលរួមបង្រ្កាប១៣អង្គភាព រួមមាន ទី១. បន្ទាយមានជ័យ ២.បាត់ដំបង ៣.កំពង់ឆ្នាំង ៤.កំពង់ស្ពឺ ៥.កំពង់ធំ ៦.កណ្ដាល ៧.ព្រៃវែង ៨.ពោធិ៍សាត់ ៨.សៀមរាប ១០.ស្វាយរៀង ១១.ឧត្តរមានជ័យ ១២.ប៉ៃលិន ១៣.រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕
មតិយោបល់